នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២៥ នាក់ត្រូវបានចាប់ខ្លួន និងនគរបាល២៦ នាក់បានរងរបួស ក្នុងនោះមាន ៤ នាក់បានរងរបួសធ្ងន់នៅឯការតវ៉ា អំឡុងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា ប្រឆាំងអន្តោប្រវេសន៍និងនគរបាល មានឈ្មោះថា "Unite the Kingdom" របស់អ្នកធ្វើយុទ្ធនាការប្រឆាំងអ៊ីស្លាមលោក Tommy Robinson ។
ក្រុមមន្ត្រីបានប្រឈមនឹងការបំពានទាំងផ្លូវកាយ ទាំងពាក្យសំដីពីក្រុមបាតុករដែលចង់បំពានខ្សែបម្រាមហាមចូលនានានៅឯការតវ៉ាក្នុងទីក្រុងឡុងដ៍្រ ដែលមើលឃើញមនុស្សចន្លោះពី ១១០.០០០នាក់ ទៅ១៥០.០០០នាក់ បានចូលរួមតវ៉ា លើសពីការប៉ាន់ស្មានរបស់ក្រុមអ្នករៀបចំ។
នៅកន្លែងផ្សេងទៀត អ្នកធ្វើយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ប្រហែល ៥.០០០នាក់ ក៏បានចេញតវ៉ាប្រឆាំងផងដែរ។
ព្រឹត្តិការណ៍ទាំងពីរបានចាប់ផ្តើមយ៉ាងកក្រើកដោយគ្មានឧបទ្ទវហេតុទេ ប៉ុន្តែក្រោយមកអំពើហិង្សាបានផ្ទុះឡើងនៅក្នុងការតវ៉ាប្រឆាំងការធ្វើអន្តោប្រវេសន៍ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Shabana Mahmood បានថ្កោលទោសក្រុមបាតុករដែលបានវាយប្រហារ និងធ្វើឱ្យនគរបាលរងរបួស ហើយបានប្តេជ្ញាថា អ្នកទាំងឡាយដែលចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម នឹងប្រឈមផ្លូវច្បាប់ពេញលេញ។
មនុស្សត្រូវបានចាប់ខ្លួនពីបទល្មើសជាច្រើនរួមមានអំពើហិង្សា ករណីល្មើសបញ្ជាធ្ងន់ធ្ងរ ការវាយដំនិងការបំផ្លិចបំផ្លាញមានទម្ងន់ទោសស្មើបទព្រហ្មទណ្ឌ៕