រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀង​រក្សា​បទ​ឈប់​បាញ់​ដោយ​ជំរុញ​ឲ្យ​មាន​ការចរចា​នៅ​ខែក្រោយ​

2022/01/27 11:33:25 am        451

​បារាំង៖ ទីក្រុង​មូ​ស្គូ និង​ក្រុង​គៀវបាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​ថា ភាគីទាំងអស់​គួរតែ​តាមដាន​បទ​ឈប់​បាញ់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​បន្ទាប់ពី​កិច្ចចរចា​ជាង ​៨​ម៉ោង​ដោយ​ស្វាគមន៍​ក្រុម​អ្នកការទូត​បារាំង​ដើម្បី​បញ្ជូន "​សញ្ញា​ល្អ​"។

​មានការ​ព្រួយបារម្ភកាន់តែខ្លាំង​ថា វិមាន​ក្រឹម​ឡាំងអាច​នឹង​គ្រោង​ធ្វើ​អន្តរាគមន៍​យោធាក្នុងបណ្តា​ប្រទេស​សហភាព​អឺរ៉ុប ខណៈ​ទីក្រុង​មូ​ស្គូទាមទារ​ឲ្យ​ដក​វត្តមាន​របស់​អង្គការ​ណា​តូចេញពី​អឺរ៉ុប​ខាងកើត​ ស្របពេលរុស្ស៊ី​បង្កើន​កម្លាំង​កងទ័ព​នៅ​ជិត​ព្រំដែន​របស់ខ្លួន​ជាប់​ជាមួយ អ៊ុយ​ក្រែ​នភាគ​ខាងកើត​។ ​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កិច្ចពិភាក្សា​ទីក្រុង​ប៉ារីសមិនមែន​និយាយ​អំពី​ការ​គំរាមកំហែង​នៃការឈ្លានពាន​របស់​រុស្ស៊ី​នោះទេ ​ប៉ុន្តែ​និយាយអំពី​ការដោះស្រាយ​សមរភូមិ​បំបែក​ខ្លួននៅ​ភាគ​ខាងកើតអ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ២០១៤ មក។

​ប៉ុន្តែ​លោក​បាន​និយាយថា​ សំណួរ​គឺថា​ តើ​ប្រជាជន​រុស្ស៊ី​ចង់​ផ្តល់​សញ្ញា​ដោះស្រាយ​ជម្លោះ​ឬ​អត់​? ​លោក​បាន​បន្តថា នៅ​ទីបំផុតយើង​បានទទួល​សញ្ញា​ល្អ​មួយចំនួន​ពី​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះ​។ លោ​កថា​ ស្ថានភាព​បច្ចុប្បន្នយើង​ទទួលបាន​សញ្ញា​ល្អ​។ ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០១៩ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​ជាមួយ​បារាំង និង​អាល្លឺម៉ង់ ស្តីពី​ជម្លោះ​ដែលនៅតែ​បន្ត​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និងក្រុម​ផ្តាច់ខ្លួន​ភាគ​ខាងកើត​។ ​ប្រទេស​ទាំង ​៤ ​បាននឹងកំពុង​ធ្វើការ​ឆ្ពោះទៅរក​ការបញ្ចប់​កិច្ចព្រមព្រៀង​សន្តិភាព​ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម Normandy ឬក្រុម​ប្រទេស ៤ ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm