ឯកឧត្តម ហ៊ុន ម៉ានី៖ក្នុងនាមជាអ្នកជំនាន់ក្រោយ និងពលរដ្ឋខ្មែរមួយរូបចងចាំជានិច្ចគំរូវីរភាព ការលះបង់ និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់

2025/09/14 09:17:47 pm        182

(ខេត្តកំពង់ស្ពឺ) - នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជនដែលបាន និងកំពុងរស់នៅខេត្តកំពង់ស្ពឺ ចំនួន១៩៦៣នាក់។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តនៃទីរួមខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា-រដ្ឋសភា សមាជិករាជរដ្ឋាភិបាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក អភិបាលខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងនិវត្តជនទាំងអស់ មានចំនួនសរុប ២១៣៨នាក់។

ថ្លែងសន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានឆ្លៀតពេលដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងអង្គពិធី និងសមាជិក សមាជិកាដែលមានវត្តមានក្នុងអង្គពិធីទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍ពីស្ថានភាពព័ត៌មានទូទៅនៅក្នុងខេត្ត និងវឌ្ឍនភាពគម្រោងវិនិយោគសំខាន់ៗ ក៏ដូចជាវិស័យសក្តានុពលក្នុងខេត្ត ជូនអង្គពិធីទាំងមូលបានទទួលជ្រាប ព្រមទាំងបានបង្ហាញឆន្ទៈមោមុតក្នុងការបន្តដឹកនាំ និងពង្រឹងពង្រីកការអភិវឌ្ឍខេត្តកំពង់ស្ពឺ។

មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមផ្ទាល់ បានថ្លែងអំណរគុណដល់លោកអ៊ំ លោកពូ អ្នកមីងទាំងអស់ដែលមានវត្តមានចូលរួមពិធីនៅថ្ងៃនេះ។ ឯកឧត្តម បានរំលឹកពីគុណបំណាច់ និងគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ដាក់អាយុជីវិតធ្វើជាដើមទុន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជន និងបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ "ប្រាកដណាស់ លោកអ៊ំ លោកពូ អ្នកមីង ដែលជាអតីតមន្ត្រីរាជការនិងកំពុងមានវត្តមាននៅទីនេះហើយ ដែលបានរួមដំណើរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារប្រទេសជាតិ ជាពិសេសរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈនៅតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺឱ្យរស់ឡើងវិញ ព្រមទាំងបន្តអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនូវគំរូវីរភាព និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ជាពិសេសការលះបង់របស់ សម្តេចតេជោ ប្រធានគណបក្ស និងអតីតយុទ្ធជន ព្រមទាំងលោកអ៊ំ លោកពូ អ្នកមីង ដែល ជានិវត្តជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យមានភាពសម្បូរសប្បាយដូចពេលបច្ចុប្បន្ន។ ក្នុងស្មារតីនេះ ក្នុងនាមថ្នាក់ដឹកនាំជំនាន់ក្រោយ សូមប្តេជ្ញាបន្តថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់អនាគតកូនចៅជំនាន់ក្រោយៗ។" ឯកឧត្តមបានបន្ថែម។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យនិវត្តជន ព្រមទាំងសមាជិក សមាជិកា ក្នុងអង្គពិធីទាំងអស់ សូមចូលរួមក្នុងគ្រុបតេលេក្រាម(Telegram) សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ របស់និវត្តជន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm