ថ្នាក់ដឹកនាំធនាគារជាតិ ឧទ្ទិសកុសលបិណ្ឌទី៧ ជូនសាច់សារលោហិត និងវិរះយុទ្ធជនពលីក្នុងបុព្វហេតុ ជាតិ

2025/09/14 10:28:09 pm        184

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្តបុទមវតី តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បី ទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត និងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរះយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

​លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍-អាទិត្យ ថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ផងដែរ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសា- ភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានរុងរឿងអស់ កាលជាអង្វែងតទៅ ។ 

ក្នុងពិធីនេះដែរ, ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ បុគ្គលិក និងប្រជា- ពលរដ្ឋមិនអាចបំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនកម្ពុជាយើង។ តាមរយៈនៃបុណ្យកុសល ដែលបាន ធ្វើឡើងនៅក្នុងថ្ងៃបិណ្ឌទី៧នេះ បានជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ គ្រប់សម័យកាល និងជាពិសេសចំពោះវិរះយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ។ សូមឲ្យមនុញ្ញផលជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងទៀត គឺការជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ កំលាំងរឹងមាំ ខ្លាំងក្លា ដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបានបួងសួងសូមឲ្យមនុញ្ញផលកើត ចេញពី បុណ្យ ផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ បច្ច័យដែលប្រមូលបានប្រមាណជាង ៥០ លានរៀល ត្រូវបាន វេបច្ច័យប្រគេនដល់ព្រះ សង្ឃ សម្រាប់ទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តបទុមវតី រាជវរារាម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm