ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន បែងចែក​ការប្រកួត​ពាន​ថ្នាក់​ខេត្ត​ជា ៤​ពូ​ល​

2022/01/27 10:01:14 am        79

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ សម្រាប់​ពាន​ថ្នាក់​ខេត្តគឺ​បាន​បែងចែក​ពូ​ល​ប្រកួត​រួចរាល់​ហើយដោយ​ចែកចេញជា ៤​ពូ​ល ខណៈ​ភាគច្រើនក្នុង​មួយ​ពូ​ល​មាន ៤​ក្រុមលើកលែងតែ​ពូ​ល A ប៉ុ​ណ្ពោះដែលមាន ៥​ក្រុម។​

​សម្រាប់​បេក្ខភាព​ក្នុង​ពូ​ល A រួមមាន​ខេត្ត​កែប ក្រុម​កំពត​អេ​ហ្វ​ស៊ី ខេត្ត​ព្រះសីហនុ ក្លិប​បាល់ទាត់​មន្ទីរ​ឧស្សាហ​រកម្ម​ខេត្តតាកែវ និង​ក្រុម​ន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ។ រីឯ​ពូ​ល B មាន​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ខេត្តកណ្ដាល ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង។​ ​ចំណែក​ពូ​ល C មាន ៤​ក្រុម​ដូចគ្នារួម​ម​ក្លិប​បាល់ទាត់​ឬ​ទ្ធី​សែន ក្រុម​បាត់ដំបង​អេ​ហ្វ​ស៊ី​, ក្រុម​សូ​ហ្វីល​យ៉ា​ប៉ៃលិន និង​ខេត្តឧត្ដរមានជ័យ។ រីឯ D មាន​ខេត្តកំពង់ធំ ខេត្ត​ព្រះសីហនុ ខេត្តមណ្ឌលគិរី​វង់ និង​ខេត្ត​អធិរាជ​ដំរី​ឦ​សាន្ដ។ ​សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្តដែលមាន​បេក្ខភាព​ចូលរួម​ចំនួន ១៧​ក្រុម​នេះគ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃទី​០៨ ខែកុម្ភៈ​ឆាប់ៗ​ខាងមុខដើម្បី​ចម្រាញ់​ក្រុម​ខ្លាំងឡើងទៅ​វគ្គ​បន្ដ ពិសេស​ដើម្បី​មានឱកាស​ចូលរួមពាន​រង្វាន់​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិជាមួយ​ក្រុម​ខ្លាំងនៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​តែម្ដង។​

​គួរ​ដឹងថា ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះបែងចែក​ការប្រកួត​ជា ៣​ដំណាក់កាល ទី​១-​ពាន​ថ្នាក់​ខេត្តដែល​គ្រោង​ប្រកួត​ពីថ្ងៃ​ទី​០៨ ខែកុម្ភៈរហូតដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២។ រីឯ​ដំណាក់កាល​ទី​២ គឺ​វគ្គ​ជម្រុះ​ពាន​ថ្នាក់ជាតិដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២១ ខែមិថុនា និង​ដំណាក់កាល​ទី​៣ គឺ​ការប្រកួត​ពាន​ថ្នាក់ជាតិចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ តទៅ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm