ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ «ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើនយើង​ត្រូវ​ការ​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយដែល​​មិន​អាចខ្វះបាន គឺទំនុកចិត្ត»

2025/09/15 03:14:52 pm        277

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាពាណិជ្ជកម្ម​ឌីជីថល​កម្ពុជា​ និង​ពិព័រណ៍អនឡាញលើកទី២ លើប្រធានបទ “ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃនិងសុវត្ថិភាព៖ យុវជន ការច្នៃប្រឌិត និងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅ​សាល​ស៊ីធី​ហល​កោះ​ពេជ្រ ​រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និង​ជា​តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាង​កម្ម​វិធី​ភិវឌ្ឍន៍​នៃ​សហ​ប្រជា​ជាតិ​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុន Zen.com ថ្នាក់ដឹកនាំ ក.ប.ទ. និង​តំណាង​ក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ វិស័យអប់រំ និងវិស័យឯកជន ប្រមាណ ៣០០រូប។

ថ្លែង​ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើង​ត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»។ បើគ្មានទំនុកចិត្ត ទាំង​អ្នកទិញ និងអ្នកលក់នឹងមិនហ៊ានធ្វើប្រតិបត្តិការឌីជីថលនោះទេ។ ក្នុងន័យនេះ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ផ្តោត​លើ​ការ​កសាង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ឌីជីថល​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ និង​គួរ​ឱ្យ​ទុក​ចិត្តបាន តាមរយៈការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយសំខាន់ៗ ដែ​ល​នឹង​ក្លាយ​ជាខែលការពារសម្រាប់ពាណិជ្ជករ អ្នកប្រើប្រាស់ និងវិស័យសាធារណៈទាំងមូល។ បន្ថែម​លើនេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ និង​កម្ម​វិធី​រដ្ឋាភិបាល​ឌីជីថល​ជា​ច្រើន ជាពិសេស ថ្នាល verify.gov.kh ដែលជាថ្នាលមាន​សក្ដានុពល​យ៉ាងធំ​ធេង​ក្នុង​ការ​ជួយ​សម្រួលការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរបៀប ស្នើសុំអនឡាញ ទទួល​បាន​អន​ឡាញ ប្រើប្រាស់បានអនឡាញ ប្រកបដោយសុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់​ដោយ​សារ​បច្ចេក​វិទ្យា​ប្លុក​ឆេន សម្រាប់បង្កើនទំនុកចិត្តឌីជីថល និងមូលដ្ឋានសម្រាប់​ពាណិជ្ជកម្ម​ឌីជីថល​ដែរ​។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះឌីជីថលដ៏ឆ្លាតវៃ ដើ​រ​តួ​យ៉ាង​សំខាន់​ដើម្បី​សម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។ មូលដ្ឋានគ្រឹះនេះ​ជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​ជំរុញ​គ្រប់វិស័យ​ទាំង​អស់​ឱ្យ​រីក​ចម្រើន​ និង​ចាប់​យក​កាលា​នុវត្តភាព​ពី​ការ​ធ្វើ​បរិវត្ត​កម្មឌីជីថល ហើយ ក.ប.ទ. បាននិងកំពុង​អនុវ​ត្ត​ការងារ​យ៉ាង​សកម្ម​ដើម្បី​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធទូរគមនាគមន៍ ក្នុងនោះរួមមាន ការបង្កើនគុណភាពសេវាទូរគមនាគមន៍ និង ការ​ពង្រី​ក​បណ្តាញតភ្ជាប់។ បន្ថែមលើនេះ កន្លងមក ក.ប.ទ. ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន​ដាក់​ចេញវិធានការជាច្រើនដើម្បីគាំទ្រយុវជនកម្ពុជា រួមមាន ការជំរុញការវិនិយោគលើ STEM និងការអប់រំបញ្ញាសប្បនិម្មិត (AI) ការលើកទឹកចិធុរកិច្ចថ្មីឌីជីថល និងការ​បង្កើត​កម្ម​វិធី​ភ្ញាស់​ធុរកិច្ច (Incubation) សំដៅជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងគោល​ដៅ​បង្កើត​ឡើង​នៅប្រ​ព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីនៅក្នុងវិស័យអប់រំ កសិកម្ម សុខាភិបាល និងពាណិជ្ជក​ម្ម​អេឡិច​ត្រូនិក លើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល វិស័យអប់រំវិទ្យាសាស្ត្រ និងវិស័យឯកជន ដើម្បី​បង្កើតបាននូវនវានុវត្តន៍ថ្មីៗ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm