ប្រភព៖ លោក Trump នឹងបន្ថែមពេលលើកាលបរិច្ឆេទកំណត់លក់ TikTok ជាថ្មីម្ដងទៀត

2025/09/15 04:18:49 pm        175

ប្រភពមួយដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថា នឹងបន្ថែមពេលវេលាជាថ្មីម្តងទៀត ពីលើកាលបរិច្ឆេទកំណត់មានស្រាប់នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ សម្រាប់ឱ្យក្រុមហ៊ុនមេ ByteDance របស់ចិន ក្នុងការលក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក នៃកម្មវិធីវីដេអូខ្លី TikTok របស់ខ្លួន បើពុំនោះសោតនឹងត្រូវប្រឈមការហាមឃាត់។ យ៉ាងណាមិញ កាលកំណត់ថ្មីមិនទាន់ត្រូវបានគេដឹងភ្លាមៗនោះទេ។

វិធានការនេះនឹងក្លាយជាការបន្ធូរបន្ថយលើកទី៤ហើយ ដែលលោក Trump បានផ្ដល់ឱ្យ TikTok ដោយបញ្ចៀសអេបនេះពីការអនុវត្តច្បាប់សហព័ន្ធ ដែលពីដំបូងឡើយបានផ្តល់ឱ្យ ByteDance ត្រឹមខែមករា ឆ្នាំ២០២៥ ប៉ុណ្ណោះ ដើម្បីលក់អេប ឬប្រឈមការបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ។

កាលពីខែមុន លោក Trump បាននិយាយថា លោកមានអ្នកទិញជនជាតិអាមេរិក តម្រង់ជួរចាំទិញកម្មវិធីនេះហើយ ហើយអាចពន្យាពេលកំណត់បន្ថែមទៀតដើម្បីដំណើរការរឿងនេះ ប៉ុន្តែលោកបែរជាបង្ហាញពីភាពមិនច្បាស់លាស់កាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) នៅពេលត្រូវសាកសួរពីអនាគតរបស់កម្មវិធីនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា៖ "អាចមានអ្នកទិញ ហើយក៏អាចគ្មានអ្នកទិញដែរ.... អាមេរិកកំពុងតែចរចារឿង TikTok ហើយអាស្រ័យលើចិន"។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការពន្យារពេលដែលរំពឹងទុកនេះទេ ប៉ុន្តែប្រសិនបើជំហាននេះទទួលបានការអនុញ្ញាតពិតមែន នោះអាចនឹងបង្ហាញពីការស្ទាក់ស្ទើរយ៉ាងច្បាស់ក្នុងការបិទកម្មវិធី TikTok ដែលប្រើដោយជនជាតិអាមេរិកដល់ទៅ ១៧០លាននាក់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm