ជំនួបកំពូលអារ៉ាប់-អ៊ិស្លាម នៅថ្ងៃចន្ទនេះ គ្រោងព្រមានអ៊ីស្រាអែល ជុំវិញការវាយប្រហារលើកាតា

2025/09/15 04:49:15 pm        280

យោងតាមសេចក្តីព្រាងនៃសេចក្ដីសម្រេចដែលនឹងដាក់ក្នុងកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ិស្លាម នៅថ្ងៃចន្ទ (១៥ កញ្ញា) នេះ បានបង្ហាញថា បណ្ដាមេដឹកនាំនៃរដ្ឋអារ៉ាប់ និងរដ្ឋអ៊ិស្លាម មានគម្រោងព្រមានខ្លាំងៗថា ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា និង "អំពើអរិភាព" ផ្សេងទៀត ជាការគំរាមកំហែងដល់សន្តិសហវិជ្ជមាន និងកិច្ចប្រឹងប្រែងធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នៅក្នុងតំបន់។

កិច្ចប្រជុំកំពូលនេះកំពុងត្រូវបានកោះប្រជុំនៅទីក្រុងដូហា ដើម្បីបង្ហាញការគាំទ្រសម្រាប់កាតា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលស្នាក់នៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ។

ការវាយប្រហារកាលពីថ្ងៃទី៩ ខែកញ្ញា ដែលក្រុមហាម៉ាស និយាយថាបានសម្លាប់សមាជិក ៥នាក់ ប៉ុន្តែមិនមែនជាថ្នាក់ដឹកនាំរបស់ខ្លួនទេនោះ បានជំរុញឱ្យបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ខឹងសម្បារយ៉ាងខ្លាំង ដោយបន្ថែមភាពតានតឹងកាន់តែអាក្រក់ក្នុងទំនាក់ទំនងរវាងអារ៉ាប់រួម និងអ៊ីស្រាអែល ដែលបានធ្វើប្រក្រតីភាពទំនាក់ទំនងនៅឆ្នាំ២០២០។

សម្រង់សេចក្តីព្រាងនៃសេចក្តីសម្រេចក្នុងជំនួបនេះ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បាននិយាយថា "ការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើកាតា និងការបន្តនៃអំពើអរិភាពរបស់អ៊ីស្រាអែល រួមទាំងការប្រល័យពូជសាសន៍ ការបោសសម្អាតជនជាតិភាគតិច ភាពអត់ឃ្លាន ការឡោមព័ទ្ធ និងសកម្មភាពដាក់អាណានិគម និងគោលនយោបាយពង្រីកទឹកដី គឺជាការគំរាមកំហែងដល់អនាគតនៃសន្តិភាព និងសន្តិសហវិជ្ជមានក្នុងតំបន់"។ សេចក្តីព្រាងដែលត្រូវរៀបរៀងឡើងនៅមុនកិច្ចប្រជុំកំពូល បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគំរាមកំហែង "គ្រប់យ៉ាងដែលសម្រេចបាន លើមាគ៌ានៃការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល រួមទាំងកិច្ចព្រមព្រៀងបច្ចុប្បន្ន និងអនាគត"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm