ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅនេប៉ាល់ កើនឡើងជាង៧០នាក់ ខណៈពលរដ្ឋត្រេកអរក្រោយស្ថានភាពស្ងប់ស្ងាត់ឡើងវិញ

2025/09/15 06:40:04 pm        256

ក្រសួងសុខាភិបាលនេប៉ាល់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអាជ្ញាធរនៅក្នុងប្រទេសនេប៉ាល់បានបង្កើនចំនួនអ្នកស្លាប់ពីភាពចលាចលកាលពីសប្តាហ៍មុន ដល់៧២ នាក់ ខណៈក្រុមអ្នកស្វែងរកបានយកសាកសពចេញពីការិយាល័យរដ្ឋាភិបាល លំនៅឋាន និងអគារផ្សេងទៀត ដែលត្រូវបានភ្លើងឆេះក្នុងអំឡុងពេលការតវ៉ាប្រឆាំងអំពើពុករលួយ។  

ជាមួយគ្នានោះ ប្រជាពលរដ្ឋនេប៉ាល់បានបង្ហាញអារម្មណ៍ត្រេកអរ ដែលស្ថានភាពបានស្ងប់ស្ងាត់ឡើងវិញ ហើយជីវិតប្រចាំរបស់ពួកគេបានវិលត្រឡប់មកសភាពធម្មតាវិញ ប៉ុន្មានថ្ងៃក្រោយរដ្ឋធានី Kathmanduត្រូវបានគ្របដណ្ដប់ដោយ ភ្នក់ភ្លើង និងការតវ៉ាដ៏ហិង្សា។

ក្នុងការផ្ទុះឡើងនៃអំពើហិង្សានយោបាយដ៏សាហាវបំផុតនៅនេប៉ាល់ អស់ជាច្រើនទស្សវត្សរ៍មកនេះ ជនជាតិនេប៉ាល់ភាគច្រើនជាមនុស្សវ័យក្មេង បានចេញតវ៉ាតាមផ្លូវក្នុងរដ្ឋធានី និងទីក្រុងផ្សេងទៀតកាលពីដើមសប្តាហ៍មុន ដែលជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Sharma Oli លាលែងពីតំណែង។ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលខ្លះបានដុតបំផ្លាញអគាររដ្ឋ រួមទាំងតុលាការកំពូល សភា ប៉ុស្តិ៍នគរបាល គេហដ្ឋានរបស់ក្រុមអ្នកនយោបាយ និងអាជីវកម្មឯកជន។ 

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Prakash Budathoki បាននិយាយថា សាកសពមនុស្សជាច្រើនដែលបានស្លាប់នៅក្នុងផ្សារទំនើប ផ្ទះ និងអគារផ្សេងទៀតដែលត្រូវបានដុត ឬវាយប្រហារ ឥឡូវនេះត្រូវបានរកឃើញហើយ។ 

ចំនួនអ្នកស្លាប់កាលពីសប្ដាហ៍មុនត្រូវបានកត់ត្រាដោយក្រសួងនេះ និងធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃសៅរ៍ មានចំនួន៥១នាក់។ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២.១១៣នាក់បានរងរបួស និង ៧២នាក់ បានស្លាប់ នៅក្នុងអំពើហិង្សានោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm