អ្នកដំណើរជាតិអន្តរជាតិភាគច្រើនចង់ធ្វើដំណើរហោះត្រង់ចេញ-ចូល​កម្ពុជា​ តាម​ព្រលាន​យន្ត​ហោះថ្មី​លំដាប់ 4F

2025/09/15 07:25:09 pm        738

បណ្តាអ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរហោះចេញចូលកម្ពុជា នៅថ្ងៃនេះ គឺ​ច្រើ​ន​បាន​បង្ហាញ​ការ​ចាប់អារម្មរណ៍ខ្លាំង ចង់ធ្វើដំណើរតាមផ្លូវអាកាសហោះចេញចូលកម្ពុជាដោយត្រង់ មិន​ចង់​ចុះ​ឈប់​សំចតនៅប្រទេសណាឡើយ ខណៈការបើក​ដំណើរ​ការ​ផ្លូវការ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោលំដាប់4F របស់កម្ពុជា គឺអាចទទួលជើងយន្តហោះខ្នាតធំៗ គ្រប់ប្រភេទ​ទាំង​អស់​របស់​ពិភព​លោកអាចចុះចតបាន។

អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកញ្ញានេះថា អ្នក​ដំណើរ​ទាំង​អស់​គ្នា ​មានចិត្តសប្បាយរីករាយ និងអបអរសាទរកម្ពុជា ដែលមានព្រលាន​យន្តហោះ​ថ្មី​លំដាប់​ពិភព​លោក ​មានរចនាបថថ្មីប្លែកអស្ចារ្យ ដែលអាចទទួលជើង​យន្ត​ហោះ​គ្រប់​ប្រភេទ​ទាំង​អស់​របស់​ពិភព​លោក​ចុះចតបាន ហើយចាប់ពីពេលតទៅ មុននឹងធ្វើដំណើរចេញចូលកម្ពុជា គឺគេស្វែង​រក​ជើង​យន្ត​ហោះ​ត្រង់​មក​កម្ពុជា ក្នុងគោលបំណងសន្សំថវិកា និងធ្វើដំណើរលឿនឆាប់​មក​ដល់​កម្ពុ​ជា​តែ​ម្តង​។

សូមញ្ជាក់ថា ក្នុងរយៈ៤ថ្ងៃដំបូងការបើកអាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានទទួល​ជើង​ហោះ​ហើរ​ចេញ​ចូលសរុបប្រមាណ៥១៩ជើង ក្នុងនោះ ជើងយន្តហោះចូលកម្ពុជា មានចំនួន២៦៥ជើង ហោះ​មក​ពីបណ្តាប្រទេសចំនួន១៥ មានជាង៣០គោលដៅ ។

សម្រាប់អ្នក​ដំណើរជាតិអន្តរជាតិវិញ ធ្វើដំណើរចូលកម្ពុជា ក្នុងរយៈពេល៤ថ្ងៃដំបូងនោះដែរ គឺ​មាន​ប្រមាណ ជាង៣ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានប្រមាណជាង២៤,០០០នាក់ មាន ១១២សញ្ជាតិ និងអ្នកដំណើរជាតិអន្តរជាតិធ្វើដំណើរចេញ សរុបជាង ២៦,០០០នាក់ ក្នុង​នោះអ្នកដំណើរអន្តរជាតិមានប្រមាណជិត២ម៉ឺននាក់។

ដោយ​ឡែកសម្រាប់រយៈពេល១ថ្ងៃចុងក្រោយនេះដែរ បើតាមមន្ត្រីនគរបាល​អន្តោប្រ​វេសន៍​បាន​ឲ្យដឹ​ងថា នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ គឺមានកំណើនជើងហោះហើរ ហោះចេញចូល​កម្ពុជា​សរុប​មានចំនួន១០៥ជើង ក្នុងនោះជើងហោះចេញមានចំនួន៥២ជើង ហើយមានអ្នក​ដំណើរ​ជាតិ​អន្តរជាតិចេញចូលសរុប ចំនួន១២ ៦១៣នាក់ ដែលមានចំនួនជាង៧០សញ្ជាតិ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm