ប៉ូឡូញ៖ រុស្ស៊ីកំពុងសាកល្បងអង្គការណាតូ ជុំវិញការប្រើដ្រូនជ្រៀតចូលដែនកាសរដ្ឋសមាជិក

2025/09/15 09:37:23 pm        271

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយថា យានដ្រូនរបស់រុស្ស៊ី ដែលជ្រៀតចូលដែនអាកាសរបស់ប្រទេសសមាជិកអង្គការណាតូ ប៉ូឡូញ កាលពីសប្តាហ៍មុន មានគោលបំណងសាកល្បងការឆ្លើយតបរបស់សម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយមិនបង្កឱ្យមានសង្រ្គាមពេញលក្ខណៈនោះទេ។

គួររម្លឹកថា យន្តហោះចម្បាំងណាតូ បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីជាច្រើនគ្រឿង ដែលចូលដែនអាកាសប៉ូឡូញ កាលពីថ្ងៃពុធសប្ដាហ៍មុន អំឡុងការវាយប្រហារលើប្រទេសជិតខាងអ៊ុយក្រែន ដោយនេះជាលើកទីមួយហើយដែលសកម្មភាពបែបនវត្រូវធ្វើឡើងដោយសម្ព័ន្ធយោធា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនមក។ រុស្ស៊ីបដិសេធថា ខ្លួនមិនមានចេតនាកំណត់គោលដៅលើប៉ូឡូញនោះឡើយ។

ប្រមុខការទូតប៉ូឡូញ លោក Sikorski បានប្រាប់កាសែត The Guardian របស់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ថា "ដ្រូនទាំងអស់សុទ្ធតែមិនបង្កហានិភ័យខ្លាំង ដែលហាក់ដូចជាបង្ហាញថា រុស្ស៊ីព្យាយាមសាកល្បងណាតូ ជាជាងការបើកសង្រ្គាម"។ លោកក៏បានច្រានចោលការអះអាងដែលថា ប្រព័ន្ធការពាររបស់ប៉ូឡូញ មិនបានត្រៀមខ្លួនរួចរាល់ទេ បន្ទាប់ពីមានតែដ្រូនប៉ុន្មានគ្រឿងប៉ុណ្ណោះត្រូវបាញ់ទម្លាក់ ក្នុងចំណោមការបំពានផ្លូវអាកាស ១៩លើកដែលត្រូវបានរាយការណ៍។

ជាមួយគ្នានេះ អង្គការណាតូបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនគ្រោងដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់ស្លាបខាងកើត ដើម្បីពង្រឹងការការពារប្រឆាំងនឹងការវាយប្រហារដោយយានដ្រូនបែបនេះនាពេលអនាគត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm