កងពល​កាំភ្លើង​វែង​រុស្ស៊ី​ចាប់ផ្ដើម​ធ្វើ​សម​យុទ្ធ​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/01/27 11:33:50 am        559

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ីកាលពី​ថ្ងៃ​ពុធ​បានចេញ​ផ្សាយ​វីដេអូ​ ដែល​បង្ហាញ​ពី​រថយន្ត​យោធា​រុស្ស៊ីធ្វើដំណើរ​ឆ្ពោះទៅរក​ទីតាំង​បាញ់ ​សម្រាប់​ការធ្វើ​សមយុទ្ធនៅក្នុង​តំបន់ ​Rostov ភាគ​និរតី​របស់​ប្រទេសដែលមាន​ព្រំប្រទល់​ជាប់​តំបន់ Donetsk និង Luhansk របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បាន​និយាយថា កង​កាំភ្លើង​វែង​ត្រូវបាន​ដាក់ពង្រាយ​ក្នុងការ​ប្រកាសអំពី​ការអនុវត្ត ហើយនឹង​ចាប់ផ្តើមឆ្ពោះទៅរក​ជួរ​បាញ់សម្រាប់​សមយុទ្ធ​។ អង្គភាព​នឹងធ្វើ​ការ​លើការងារ​សមយុទ្ធរួមទាំង​ការគាំទ្រ​គ្រប់​ជ្រុងជ្រោយ និង​ការបណ្តុះបណ្តាល​ការបាញ់ប្រហារ​។​ ​រុស្ស៊ី​បានដាក់​ពង្រាយ​កងទ័ព​ប្រមាណ​ ១០​ម៉ឺន​នាក់​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បណ្តាលឱ្យមាន​ការព្រួយបារម្ភ​ថា ​ប្រទេស​នេះ​មាន​ផែនការ​ឈ្លា​នពាន​ប្រទេសអ៊ុយ​ក្រែ​ន​។​ ​បន្ថែម​លើ​នេះ ប្រទេស​រុស្សីបាន​ផ្លាស់ប្តូរ​កងទ័ព​ពី​តំបន់​ស៊ី​បេ​រី និង​ចុង​បូព៌ា សម្រាប់ការធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួនគឺ​ប្រទេស​បេឡា​រុស្ស ដែលមាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។

នៅក្នុង​សមយុទ្ធ​ទាំងនោះ អង្គភាព​យោធា​រុស្ស៊ី​បាន​ចល័ត​ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ភាគខាងត្បូង​ប្រទេស​បេឡា​រុស្ស ដែលមាន​ចម្ងាយ​ប្រមាណ ៧៥គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​កាលពីដើម​សប្តាហ៍​នេះ ក្រសួងការពារជាតិ​រុស្ស៊ីបានប្រកាស​អំពី​សមយុទ្ធ​កង​ទ័ពជើង​ទឹកជា​បន្តបន្ទាប់​នៅក្នុង​សមុទ្រ​ខ្មៅ និង​តំបន់​ឆ្ងាយៗ​ជាច្រើន​ទៀត​ដូចជា​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ អា​ត្ល​ង់​ទិ​ក​ភាគ​ឦសាន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ សមយុទ្ធ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​នេះ និងបន្ត​រហូតដល់​ខែកុម្ភៈដោយមាន​នាវា​ចូលរួម​ជាង ១៤០គ្រឿង យន្តហោះ​រាប់សិប​គ្រឿង និង​បុគ្គលិកជាង ១០ម៉ឺននាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        322
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm