សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ នាប្រាសាទអង្គវត្ត

2025/09/15 04:06:45 pm        147

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​​មាន​ការ​អញ្ជើញ​ចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ធ្វើ​ពិធី​បួង​សួង​ចម្រើន​សេច​ក្តីសុ​ខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹង​នៃ​ប្រជាជាតិ​កម្ពុជា។

ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើ​ឡើង​នៅ​ខាង​មុខ​ព្រះរាជ​ដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅ​ព្រះអង្គ​ចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។

ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ប្រគេន​នូវ​ទេយ្យ​ទាន​ចំពោះ​ព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​វិញ្ញាណ​វិវឌ្ឍនា ប៊ុន សេងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួម​ទាំង​វិញ្ញាណក្ខន្ធវីរៈជនពលី ក្នុងបុព្វហេតុការពារទឹកដី។

កម្មវិធីទី២. ប្រារព្ធពិធីបួងសួងនៅអភិរក្សអង្គរ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ម៉ែន សំអន និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បាន​ធ្វើ​ពិធី​ថ្វាយ​បង្គំ​ព្រះអង្គ​កងជុំ, ពិធីថ្វាយបង្គំលោកតាដំបងដែក, ពិធីថ្វាយបង្គំមេទ័ពធំ, ពិធីថ្វាយ​បង្គំ​ព្រះអង្គ​គោក​ធ្លក​ ជាមួយនឹងមានពិធីបួងសួង និងពិធីថ្វាយបង្គំព្រះអង្គជុំ ដែលមានការគោះគង យ៉ាង​រន្ទឺរណ្ដំ​។

កម្មវិធីទី៣. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ធ្វើ​ដំណើ​រ​ទៅកាន់​ប្រាសាទ​អង្គរ​តូច​ តាមច្រកចូលខាងកើត ដើម្បីប្រារព្ធពិធី ដោយសម្ដេចបានអញ្ជើញថ្វាយបង្គំព្រះអង្គរាជ្យ ជាមួយ​នឹងការបូជានូវភ្ញីផ្កា ស្លាធម៌ បាយសី ផ្លែឈើស្រស់ៗ ផ្លែដូងខ្ចីៗស្រស់ៗ ទឹកសុទ្ធ ភេសជ្ជៈ និង​គ្រឿងរណ្ដាប់ជាច្រើនមុខទៀត ដែលបានដាក់លើជើងពានយ៉ាងសមសួន និង​ប្រកប​ដោយ​សេចក្តី​គោរព។

គួរបញ្ជាក់ថា ខ្លោងទ្វារខាងលិច ដែលជាខ្លោងទ្វារចូលនេះ ហៅថា “គុកតារាជ” ។ ទីនេះ​តម្កល់​ប្រតិមា​ព្រះនរាយណ៍មួយអង្គ មានព្រះហស្ថ៨ កម្ពស់ប្រមាណ ៣ម៉ែត្រ ហើយអ្នកស្រុកហៅថា “តារាជ” ។ តារាជនេះ ត្រូវបានអ្នកស្រុកនៅសៀមរាប ឬអ្នកមកពីទីឆ្ងាយនានា ធ្វើការ​គោរព​បន់​ស្រន់ ពុំដែលដាច់ឡើយ ព្រោះតែភាពល្បីល្បាញ នៃឫទ្ធានុពភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ លើស​ពី​នេះ​ទៀ​ត អ្នកស្រុកសៀមរាបអង្គរ ក៏តែងតែប្រារព្ធពីធីឡើងតារាជ នៅថ្ងៃ៣កើត ខែមាឃ​ជា​រៀង​រាល់​ឆ្នាំ ដើម្បីសុំនូវសេចក្តីសុខសប្បាយ ដោយសារនៅថ្ងៃនោះ ជាទូទៅអ្នកទីក្រុងអង្គរ គេធ្វើ​ពិធី​បិទ​វដ្ដ​ស្រូវហៅថា “ឡើងមាឃ” ។

បន្ទាប់ពីថ្វាយ​បង្គំព្រះអង្គរាជ និងថ្វាយគ្រឿងរណ្ដាប់ផ្សេងៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​អញ្ជើញ​ថ្វាយ​ប​ង្គំព្រះនាងលក្ស្មី ។ ព្រះនាងលក្ម្សី ឬព្រះម៉ែលក្ម្សី គឺជាព្រះសក្ដិ នៃព្រះនរាយណ៍ ព្រះនា​ង​កើតឡើងដំបូង ក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែល​ជា​ទី​ចាប់អារម្មណ៍ របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។

បន្ទាប់មកទៀតសម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយបង្គំព្រះអង្គរយពាន់។ ព្រះអង្គរយ ព្រះអង្គពាន ជាទីសក្ការបូជាមួយកន្លែង ស្ថិតក្នុងប្រាសាទអង្គរវត្ត។ ដោយប្រជាពលរដ្ឋជិតឆ្ងាយ មិន​ថា​បរទេស តែងចូលទៅអុជធូបគោរពបូជា ដើម្បីសុំសេចក្តីសុខសប្បាយ ពេល​ទៅ​ដល់​ទីនោះ​។

សម្រាប់កម្មវិធីទី៤. គឺពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលអង្គរវត្ត (មានបួនទិស) ។ ចំណែក​កម្ម​វិធី​ទី៥. ការថ្វាយបង្គំព្រះអង្គពេជ្រ ។ សរុបសេចក្តីមក ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បាន​ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
2025/09/15 09:29:02 pm        1
ឃាត់ខ្លួនមនុស្ស៤៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទីតាំងខុនដូរមួយនៅខណ្ឌសែនសុខ
2025/09/15 09:26:42 pm        1
ក្រសួងអប់រំ និងប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ពិភាក្សាអំពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសក្ដានុពលអភិវឌ្ឍវិស័យអប់រំកម្ពុជា
2025/09/15 09:17:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមរារាំងប្រជាកសិករកុងហ្គោពីការប្រមូលផលដំណាំកាហ្វេរបស់ពួកគេ

2025/09/15 09:37:48 pm
​ក្រុមអភិរក្សព្យាយាមសង្រ្គោះសត្វកន្ធាយសមុទ្រជិតផុតពូជនៅតាមបណ្តោយឆ្នេរប្រទេសនីហ្សេរីយ៉ា
2025/09/15 09:37:03 pm
​របាយការណ៍៖ នីវ៉ូទឹកមហាសមុទ្រកើនឡើងគំរាមកំហែងដល់ពលរដ្ឋអូស្រ្តាលី ១,៥លាននាក់នៅឆ្នាំ ២០៥០
2025/09/15 09:36:24 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
2025/09/15 09:29:02 pm
​ឃាត់ខ្លួនមនុស្ស៤៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទីតាំងខុនដូរមួយនៅខណ្ឌសែនសុខ
2025/09/15 09:26:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am