មន្ត្រីនាយកដ្ឋានកែប្រែថៃបានប្រាប់សារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) ដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ ត្រូវបានផ្លាស់ទៅផ្នែកវេជ្ជសាស្រ្តរបស់ពន្ធនាគារ ដោយសារបញ្ហាវ័យ និងសុខភាពរ៉ាំរ៉ៃរបស់លោក។
តុលាការកំពូលរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន បានបញ្ជាឲ្យលោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីបានសម្រេចថា រូបលោកបានអនុវត្តការជាប់ទោសឆ្នាំ២០២៣ មិនត្រឹមត្រូវ ដោយនៅក្នុងបន្ទប់មន្ទីរពេទ្យ តែមិនមែននៅបន្ទប់មន្ទីរឃុំឃាំង៕