អង់គ្លេស និងអាមេរិក នឹងប្រកាសកិច្ចព្រមព្រៀងជាច្រើន អំឡុងទស្សនកិច្ចមិនធ្លាប់មានពីមុនរបស់លោក Trump

2025/09/15 11:31:36 pm        65

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្រោងប្រកាសកិច្ចព្រមព្រៀងជាច្រើនស្តីពីបច្ចេកវិទ្យា និងថាមពលនុយក្លេអ៊ែរស៊ីវិល ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរដែលមិនធ្លាប់មានពីមុនមក របស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅសប្តាហ៍នេះ ខណៈចក្រភពអង់គ្លេសសង្ឃឹមថា នឹងបញ្ចប់ការដំឡើងពន្ធដែកថែប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ។

លោក Trump និងភរិយាលោកគឺស្រ្តីទីមួយ Melania Trump នឹងធ្វើទស្សនកិច្ច ៣ថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃអង្គារ (១៦ កញ្ញា) ដល់ថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ហើយនឹងត្រូវអនុញ្ញាតឱ្យចូលគាល់ព្រះមហាក្សតត្រអង់គ្លេស រួមទាំងការជិះរាជរថ ពិធីជប់លៀងផ្លូវរដ្ឋ រួមទាំងការអបអរស្វាគមន៍ដោយក្បួនយន្តហោះយោធាជាដើម។

គួរឱ្យដឹងថា គម្រោងទស្សនកិច្ចនេះគឺជារឿងមិនធ្លាប់មានពីមុនមកនោះទេ ដោយពុំដែលមានប្រធានាធិបតីអាមេរិករូបណាម្នាក់ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរបែបនេះឡើយ។ កាលពីមុន លោក Trump បានធ្វើដំណើរទស្សនកិច្ចរដ្ឋក្នុងឆ្នាំ២០១៩ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នឹងទទួលលោក Trump នៅនិវេសនដ្ឋានរបស់លោកនាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ដើម្បីពិភាក្សាពីការងារកាន់តែជិតស្និទ្ធ លើបញ្ហាដូចជាអ៊ុយក្រែន ហើយជាមួយនឹងគោលបំណងនៃការសម្រេចចុងក្រោយលើពន្ធទាបដូចដែលសន្យា លើដែកថែប និងអាលុយមីញ៉ូម។ អ្នកនាំពាក្យមួយរូបរបស់លោក Starmer បាននិយាយថា មេដឹកនាំទាំងពីរនឹងចុះហត្ថលេខាលើ "ភាពជាដៃគូបច្ចេកវិទ្យាឈានមុខគេលើពិភពលោក" និង "កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលដ៏សំខាន់" ក្នុងអំឡុងពេលដំណើរនោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm