រដ្ឋមន្ត្រី៖ អាមេរិកនឹងមានសិទ្ធិចូលទៅកាន់កន្លែងផលិតនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលីភាគខាងលិច

2025/09/15 11:38:32 pm        65

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) ថា សហរដ្ឋអាមេរិកនឹងអាចប្រើប្រាស់ទីតាំងផលិតឧបករណ៍ការពារជាតិដែលបានគ្រោងទុក នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី ដើម្បីជួយបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរត្រីភាគី AUKUS។

រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ ១២ពាន់លានដុល្លារអូស្ត្រាលី (៨ពាន់លានដុល្លារ) ដើម្បីធ្វើឲ្យប្រសើរឡើងនូវទីតាំង នៅឯកន្លែងផលិតនាវា Henderson ក្បែរទីក្រុង Perth ដែលជាផ្នែកមួយនៃផែនការរយៈពេល ២០ឆ្នាំ ដើម្បីកែប្រែវាឲ្យទៅជាមជ្ឈមណ្ឌលថែទាំ សម្រាប់កងនាវាមុជទឹកនៃសម្ព័ន្ធ AUKUS របស់ខ្លួន។

គួរបញ្ជាក់ថា កតិកាសញ្ញា AUKUS ដែលត្រូវបានធ្វើឡើងដោយអូស្ត្រាលី អង់គ្លេស និងអាមេរិក ក្នុងឆ្នាំ២០២១ មានគោលបំណងផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារ ចាប់ពីទសវត្សរ៍ក្រោយតទៅ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

តែយ៉ាងណាក្ដី រដ្ឋបាលរបស់របស់លោកប្រធានាធិបតី Donald Trump កំពុងធ្វើការពិនិត្យជាផ្លូវការលើកិច្ចព្រមព្រៀងដែលដឹកនាំដោយលោក Elbridge Colby ជាមន្ត្រីគោលនយោបាយជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ និងជាអ្នករិះគន់ជាសាធារណៈ ចំពោះកិច្ចព្រមព្រៀងនេះ។

នៅពេលត្រូវបានសួរកាលពីថ្ងៃអាទិត្យថា តើសហរដ្ឋអាមេរិកនឹងអាចប្រើការផែស្ងួត នៅឯទីកន្លែង សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនដែរ ឬយ៉ាងណានោះ លោក Marles បានឆ្លើយតបថា៖ «នេះគឺជាកន្លែងរបស់សម្ព័ន្ធ AUKUS ហេតុដូច្នេះ ខ្ញុំរំពឹងថា នឹងអាចប្រើប្រាស់បាន»។

លោកបានប្រាប់ទូរទស្សន៍ Australian Broadcasting Corporation ថា៖ «នេះគឺពាក់ព័ន្ធនឹងការផ្ដោតលើការរក្សាទុកនាវាមុជទឹករបស់ប្រទេសអូស្ត្រាលី នាពេលអនាគត ប៉ុន្តែវាជាទីតាំងមួយដែលត្រូវបានសាងសង់នៅក្នុងបរិបទនៃសម្ព័ន្ធ AUKUS។ ខ្ញុំរំពឹងថា ក្នុងពេលអនាគត សហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់វា»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm