[UPDATE] អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ផ្លាស់ទៅផ្នែកមន្ទីរពេទ្យរបស់ពន្ធនាគារ

2025/09/15 11:48:54 pm        114

មន្ត្រីនាយកដ្ឋានកែប្រែថៃបានប្រាប់សារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) ដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ ត្រូវបានផ្លាស់ទៅផ្នែកវេជ្ជសាស្រ្តរបស់ពន្ធនាគារ ដោយសារបញ្ហាវ័យ និងសុខភាពរ៉ាំរ៉ៃរបស់លោក។

គួរបញ្ជាក់ថា តុលាការកំពូលរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន បានបង្គាប់បញ្ជាឲ្យលោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីបានសម្រេចថា រូបលោកបានអនុវត្តការជាប់ទោសឆ្នាំ២០២៣ មិនត្រឹមត្រូវ ដោយបានស្ថិតនៅក្នុងបន្ទប់មន្ទីរពេទ្យ តែមិនមែននៅបន្ទប់មន្ទីរឃុំឃាំង។

មហាសេដ្ឋីផ្នែកទូរគមនាគមន៍រូបនេះ គឺជាអ្នកនយោបាយដ៏ចម្រូងចម្រាសបំផុត នៅប្រទេសថៃ ដោយលោកបានដឹកនាំក្រុមនៃត្រកូលស៊ីណាវ៉ាត់របស់លោករយៈពេល ២ទស្សវត្សរ៍ ប្រជែងជាមួយក្រុមគាំទ្ររបបរាជានិយម និងស្ថាប័នគាំទ្រយោធារបស់ព្រះរាជាណាចក្រនេះ។ តែចលនារបស់លោក កំពុងជាប់គាំង ដោយកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ក្នុងខែសីហាត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី តាមដីការបស់តុលាការ ហើយឥឡូវនេះលោក ថាក់ស៊ីន ខ្លួនលោកផ្ទាល់ កំពុងជាប់ឃុំនៅពន្ធនាគារ Klong Prem ក្នុងទីក្រុងបាងកក។

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកែប្រែ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោកថាក់ស៊ីន «បានផ្លាស់ទៅផ្នែកវេជ្ជសាស្ត្រ ដោយសារកត្តាវ័យរបស់លោក និងស្ថានភាពសុខភាពរបស់លោកដែលមានជំងឺរ៉ាំរ៉ៃ»។

យ៉ាងណាក្ដី មន្ត្រីរូបនេះមិនបានបញ្ជាក់ថា តើរូបលោកកំពុងទទួលការព្យាបាល ឬក៏ត្រូវបានផ្លាស់ទៅកាន់ផ្នែកនេះ ដើម្បីជាវិធានការបង្ការទុកមុន ឬយ៉ាងណានោះឡើយ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm