ជើងឯក ៧សម័យ​អេ​ហ្ស៊ី​បទំ​លាក់​កូ​ឌី​វ័រ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨ក្រុម Africa Cup of Nations

2022/01/27 06:59:48 pm        98

​បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​អេ​ហ្ស៊ី​ប​បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពី​ជ័យជំនះ​លើ​កូ​ឌី​វ័រ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United, Eric Bailly បានបង្ហាញ​ទំរង់​យ៉ាង​ល្អ​ដោយ​ជួយ​បាន​ច្រើន​ក្នុង​តំបន់​ការពារ​។

​តែ Eric Bailly ដដែល​ក៏​ជា​អ្នក​ស៊ុត​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​មិន​ចូល​ផងដែរ ​ខណៈ​ខ្សែប្រយុទ្ធ Liverpool, Mohamed Salah គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​ជ័យជំនះ​ចុងក្រោយ​ឱ្យ​ក្រុម​អេ​ហ្ស៊ី​ប​។ ​មុន​ឡើង​មកដល់​វគ្គ​នេះ​កូ​ឌី​វ័រ​ដែលជា​អតីត​ជើងឯក ២សម័យ​នោះបាន​យកឈ្នះម្ចាស់​ការពារ​ជើងឯក​អាល់​ហ្សេ​រី​នៅ​វគ្គវិលជុំ​ក្នុង​ពូ​ល ​ខណៈ​អេ​ហ្ស៊ី​ប​ជា​ក្រុម​លេខ ២ ក្នុង​ពូ​ល​ក្រោយ​ចាញ់​នី​ហ្សេ​រី​យ៉ា​ប្រកួត​ដំបូង​។ ​សូមបញ្ជាក់ថា ​អេ​ហ្ស៊ី​ប​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក​នេះ​ច្រើនជាងគេ​ដល់​ទៅ ៧លើក​នឹងត្រូវ​ជួបជាមួយ​ម៉ា​រ៉ុ​កនៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ទីក្រុង Yaounde ប្រទេស​កា​មេ​រូ​ន​។

​​ចំណែក​មួយគូ​ទៀត​យប់មិញ​ ក្រុម​អេក្វាទ័រ​ហ្គី​ណេបាន​ទំលាក់​ម៉ាលី​គួរឱ្យភ្ញាក់ផ្អើល​ដោយ​បាល់ ១១​ម៉ែត្រ​កាត់​សេចក្តី​ផងដែរ​។ ​បន្ទាប់ពី​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​ពេញ ៩០​នាទី​ និង​ម៉ោង​បន្ថែម ១៥​នាទី​ពីរដង​ទៀត ​ក្រុម​ទាំងពីរ​ត្រូវ​កាត់សេចក្តីដោយ​បាល់ ១១​ម៉ែត្រ​។ ​អ្នកចាំទី​វ័យ ២០​ឆ្នាំ​របស់​អេក្វាទ័រ​ហ្គី​ណេ Jesus Owono បាន​ក្លាយ​ជា​វីរបុរស​របស់​អេក្វាទ័រ​ហ្គី​ណេ​ ក្រោយ​សង្គ្រោះ​បាល់​បាន​ពីរលើក​។ ​អេក្វាទ័រ​ហ្គី​ណេ​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ​២០១៥ នោះ​នឹងត្រូវ​ជួប​ជាមួយ​សេ​ណេ​ហ្កា​ល់​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm