រដ្ឋមន្ត្រីការបរទេសប៉ូឡូញជំរុញឲ្យលោកខាងលិចបង្កើតតំបន់គ្មានការហោះហើរ ពីលើអ៊ុយក្រែន ក្រោយមានការលុកលុយពីយានដ្រូន

2025/09/16 02:46:58 am        60


បន្ទាប់ពីការលុកលុយពីយានដ្រូនរបស់រុស្ស៊ី កាលពីសប្តាហ៍មុន ចូលទៅក្នុងដែនអាកាសប៉ូឡូញ និងរ៉ូម៉ានី រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski បានអំពាវនាវឲ្យអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) បង្កើតតំបន់គ្មានការហោះហើរនៅពីលើអ៊ុយក្រែន ដើម្បីការពារកុំឲ្យមានការរំលោភលើផ្ទៃមេឃរបស់អឺរ៉ុបបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) លោក Sikorski បានប្រាប់សារព័ត៌មាន Frankfurter Allgemeine Zeitung ថា៖ «ប្រសិនបើអ្នកសួរខ្ញុំផ្ទាល់ ខ្ញុំគិតថា យើងគួរតែពិចារណាអំពីវា។ តាមលក្ខណៈបច្ចេកទេស យើងជាអង្គការណាតូ និងសហភាពអឺរ៉ុប នឹងមានអាចបង្កើតវាបាន ប៉ុន្តែនេះមិនមែនជាការសម្រេចចិត្តដែលប៉ូឡូញអាចធ្វើតែម្នាក់ឯងបានទេ គឺមានតែជាមួយសម្ព័ន្ធមិត្តប៉ុណ្ណោះ»។

អំឡុងពេលថ្លែងដាច់ដោយឡែកទៅកាន់សារព័ត៌មាន Kyiv Independent លោក Sikorski បាននិយាយថា ការលុកលុយដែលមិនធ្លាប់មានពីមុនមកនៃយានដ្រូនរបស់រុស្ស៊ីចំនួន ១៩គ្រឿង ចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន បាននាំឲ្យមានការពិភាក្សាថ្មីៗ ស្ដីពីលទ្ធភាពនៃការបង្កើតតំបន់គ្មានការហោះហើរដោយអង្គការណាតូលើតំបន់ខ្លះរបស់អ៊ុយក្រែន ដោយបន្ថែមថា ទស្សនៈ ក្នុងចំណោមបណ្ដាមេដឹកនាំអឺរ៉ុប កំពុង «ផ្លាស់ឆ្ពោះទៅរកគំនិតនេះ»។

អ៊ុយក្រែនបានអំពាវនាវមុនគេបង្អស់ទៅកាន់អង្គការណាតូឲ្យបង្កើតតំបន់គ្មានការហោះហើរ ដើម្បីការពារពលរដ្ឋរបស់ខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី តាំងពីប៉ុន្មានសប្តាហ៍ដំបូងនៃការលុកលុយទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ ប៉ុន្តែសម្ព័ន្ធមិត្តបានច្រានចោលសំណើនេះ ដោយផ្ដល់ហេតុផលថា ការធ្វើដូច្នេះ នឹងធ្វើឲ្យសង្គ្រាមកើនឡើងហួសពីព្រំដែនអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm