​បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្នាក់មូលដ្ឋាន នៅរាជធានីភ្នំពេញ

2025/09/16 03:40:38 am        115

ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ចើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាសិក្ខាកាម សរុប៣៣២នាក់។

ពិធីនេះធ្វើឡើង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ជាប្រតិភូអមដំណើរ , លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលទាំង១០៥។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចការសិក្សាររយៈពេលខ្លី២សប្តាហ៍របស់សិក្ខាកាម ជូនដល់គណៈអធិបតីជ្រាប អំពីមេរៀនអនុវត្តការងារជំនាញជាក់ស្តែងនៅមូលដ្ឋាន សម្រាប់ឲ្យសិក្ខាកាមយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមសម្តែងការវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលជោគជ័យ ពិសេសសម្តែងការកោតសរសើរដល់គ្រូបង្គោលតាមជំនាញនីមួយៗទាំងអស់ ដែលបានផ្តល់បទពិសោធន៍ និងខំបង្ហាត់បង្រៀនចែករំលែកខឹ្លមសារមេរៀន ដល់សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់លាស់ ជាមូលដ្ឋានបំពេញការងារជំនាញឲ្យបានត្រឹមត្រូវ។

ឯកឧត្តមស្នងការ ក៏បានផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យស្របតាមជំនាញ និងនីតិវិធី ព្រោះឯកសារសេវាតម្រូវការទាំងអស់ សុទ្ធតែជាឯកសារចាំបាច់ដែលពលរដ្ឋក្នុងសង្គមជាតិ យកទៅប្រើប្រាស់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឡើងមានមតិណែនាំបន្ថែម និងផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឲ្យចំទិសដៅ ។ ឯកឧត្តម សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ព្រោះនគរបាលមូលដ្ឋានជាអ្នកដែលនៅជិតបពលរដ្ឋបំផុត ដូច្នោះហើយ ហើយត្រូវគោរពវិន័យនិងក្រមសីលធម៌នគរបាលជាតិឲ្យបានខ្ជាប់ខ្ជួននិងកាត់បន្ថយភាពអសកម្មដែលប៉ះពាល់អារម្មណ៍និងធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ។ 

ក្នុងឱកាសនោះក៏មានការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ទាំង៣៣២រូប និងមានការថតរូបទុកជាអនុស្សាវរីយ៍ជាមួយ អង្គគណៈអធិបតី ផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm