រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ

2025/09/16 04:29:02 am        251

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ «សុវត្ថិភាពអ្នកជំងឺ គឺជាការងារខ្សែទទឹង ដែលត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំ រវាងផ្នែកទាំងឡាយនៅក្នុងមន្ទីរពេទ្យ ឱ្យក្លាយជាវប្បធម៌ការងារ និងជាសញ្ញានូវទំនើបកម្មដែលត្រូវពង្រឹង ដើម្បីជំនឿទុកចិត្តរបស់ប្រជាជន»។

 ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត ស្រុកទាំងអស់, នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យគ្រប់កម្រិត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការងារពិនិត្យ និងធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនសកម្មភាពអប់រំសុខភាព និងការពារទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ ឱ្យកាន់តែសស្រាក់សស្រ៊ាំ និងរៀបចំយុទ្ធសាស្រ្តជាបន្តបន្ទាប់។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពអ្នកជំងឺ ដោយត្រូវពង្រឹងការបម្រើសេវា ទាំងការពិនិត្យពិគ្រោះ និងព្យាបាលនៅពេលមកទទួលសេវាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយជាពិសេសផ្នែកសម្ភព និងស្រ្តី (មុនក្នុងអំឡុងពេល និងក្រោយពេលសម្រាលកូន) ទារក កុមារ និងមនុស្សចាស់។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញលើសុវត្ថិភាពអ្នកជំងឺ ដោយការពង្រឹងប្រព័ន្ធព័ត៌មាន ការកត់ត្រាទុក បង្កើនការស្រាវជ្រាវនៅតាមអង្គភាព និងរៀបចំផែនការបណ្តុះបណ្តាលទាំងបច្ចេកទេសព្យាបាល និងការគ្រប់គ្រងប្រើប្រាស់ឱសថឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល ត្រូវពន្លឿន និងជំរុញការងារឯកសាររដ្ឋបាល ឱ្យបានលឿនទាន់ពេលវេលា និងការបម្រើសេវាច្រកចេញចូលជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ផ្នែកទំនាក់ទំនងត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍឱ្យបានជាប់លាប់ និងកៀងគរឱ្យមានការចូលរួមពីដៃគូ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm