ក្នុងរដូវបុណ្យភ្ជុំនេះការផ្គត់ផ្គង់ជ្រូករស់ហក់ឡើងដល់ ១ម៉ឺនក្បាលក្នុង១ថ្ងៃ ខណៈតម្លៃលក់​ចេញធ្លាក់​ចុះ

2025/09/16 05:45:33 pm        294

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឱ្យដឹងថា ការ​ផ្គត់ផ្គង់​ជ្រូក​រស់​សម្រាប់​តម្រូវ​ការ​ម្ហូប​ចុក​នៅ​ក្នុង​រដូវបុណ្យភ្ជុំបិណ្ឌនេះ បាន ហក់ឡើងដល់ប្រមាណ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈ​ដែល​តម្លៃ​លក់ចេញនៅលើទីផ្សារបានធ្លាក់ចុះ គឺដោយសារ​នៅ​ក្នុង​រដូវ​នេះ​សម្បូរ​ទៅ​ដោយ​ត្រី​សាច់​នានា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស្តីពី​ការ​ចិញ្ចឹម​ និងការផ្គត់ផ្គង់ជ្រូករស់ មាន់ ទា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ជុំវិញមុខរបរចិញ្ចឹមសត្វ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ កម្ពុជា​មាន​ការ​វិវត្តន៍​រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាក៏មាន​កសិដ្ឋាន​ចិញ្ចឹម​ធំ​ៗ​ជាច្រើន កន្លែង ប្រកបដោយស្តង់ដារ, បានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជា​ពិសេស​ការ​ចិញ្ចឹម​ជ្រូក​បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។

ចំពោះក្នុងឱកាសរដូវ​បុណ្យភ្ជុំបិណ្ឌនេះវិញ, លោកបានថ្លែងឱ្យដឹងថា តម្រូវការផ្គត់ផ្គង់ជ្រូក​រស់​នៅ​លើ​ទីផ្សារ​ក្នុងរដូវនេះ បានហក់ ឡើងដល់ប្រមាណក្នុងរង្វង់១ ម៉ឺនក្បាលក្នុងមួយថ្ងៃ ខណៈ​នៅ​ថ្ងៃ​ធម្មតា​ ការផ្គត់ផ្គង់លើទីផ្សារមានតម្រូវការប្រមាណ៩ ពាន់ក្បាល ក្នុងមួយ ថ្ងៃ។ ចំណែក​តម្លៃ​លក់​ចេញ​វិញ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានស្រុតចុះខុសពីថ្ងៃធម្មតាផងដែរ ជាក់ស្តែងគិត​មក​ដល់​បិណ្ឌ៩នេះ ការលក់ជ្រូករស់លើទីផ្សារ មានតម្លៃប្រមាណជាង ៨ ពាន់រៀល ក្នុងមួយគីឡូក្រាម ខណៈ​នៅ​មុនរដូវបុណ្យភ្ជុំ តម្លៃជ្រូករស់កើនឡើងដល់ ប្រមាណជាង ១ម៉ឺន ១ពាន់រៀល នៅ​ក្នុង​មួយ​គីឡូក្រាម។ លោក ស្រ៊ុន ពៅ បញ្ជាក់ថា ចំពោះតម្លៃដែលស្រុតចុះក្នុងរដូវបុណ្យភ្ជុំនេះ អាច ស្មើ​តម្លៃដើមនៃផលិតកម្ម ឬអាចខាតបង់បន្តិចបន្តួច តែទោះជាយ៉ាងណា នេះ​ក៏​ជា​ផល​ល្អ​មួយ​ដែរ ​សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យក្នុងរដូវ បុណ្យភ្ជុំនេះ។

ជុំវិញផលិតកម្មក្នុងវិស័យកសិកម្មនេះ, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ថ្មីៗនេះបានថ្លែង ផងដែរថា ទាក់ទិនផលិតកម្មក្នុងស្រុក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុងដើរលើផ្លូវត្រូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យកសិកម្ម ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យ​កសិកម្មមានអតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះសម្រាប់វិស័យដាំដុះ កម្ពុជា​ក៏​មាន​កសិផលជាច្រើន កំពុងផ្គត់ផ្គង់នៅលើទីផ្សារ និងបានកំពុង​ហៀរ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក​ជា​ច្រើន​ផង​ដែរ។ ចំណែកផលិតកម្មសត្វវិញ វិស័យនេះក៏បានកំពុង វិវត្តន៍រីកចម្រើនគួរកត់សម្គាល់ និង​បានកំពុងមានការចិញ្ចឹមក្នុងស្រុកយ៉ាងផុលផុស គាំទ្រដល់តម្រូវការទីផ្សារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm