ការវិភាគ៖ វត្តមានប្រព័ន្ធមីស៊ីល Typhon របស់អាមេរិកនៅជប៉ុនធ្វើឱ្យការរត់ប្រណាំងអាវុធនៅអាស៊ីកាន់តែខ្លាំង

2025/09/16 06:23:48 pm        141

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួនក្នុងប្រទេសជប៉ុនជាលើកដំបូង ដោយបញ្ជាក់ពីឆន្ទៈកាន់តែខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន និងតូក្យូ ចំពោះអាវុធដែលទីក្រុងប៉េកាំងបានថ្កោលទោសថាជាការបង្កអស្ថិរភាព។

ជើងទម្រដែលមានមូលដ្ឋានលើដី មានសមត្ថភាពបាញ់មីស៊ីលTomahawk មានរយៈចម្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារតំបន់សមុទ្រភាគខាងកើតរបស់ចិន ឬផ្នែកខ្លះរបស់រុស្ស៊ីពីប្រទេសជប៉ុន នឹងបង្ហាញខ្លួនក្នុងសមយុទ្ធ Resolute Dragon ប្រចាំឆ្នាំ។ សមយុទ្ធរយៈពេលពីរសប្តាហ៍នេះមានទាហានជប៉ុននិងអាមេរិកចំនួន ២០.០០០ នាក់ រួមជាមួយនាវាចម្បាំង និងថ្មមីស៊ីល។

ក្រុមអ្នកវិភាគយោធានិយាយថា សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់ក្រាប់ពិតក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំនេះ ប៉ុន្តែវត្តមានរបស់ខ្លួនក្នុងទឹកដីជប៉ុន ជិតខ្លាំងទៅនឹងប្រទសចិន អាចជំរុញឲ្យមានប្រតិកម្មកាន់តែខ្លាំងក្លានិងធ្វើឱ្យមានការរត់ប្រណាំងអាវុធនៅអាស៊ីកាន់តែខ្លាំង។

លោកវរសេនីយ៍ឯក Wade Germann មេបញ្ជាការនៃក្រុមកងកម្លាំងពិសេសដែលប្រតិបត្តិការប្រព័ន្ធមីស៊ីលនេះ បាននិយាយនៅឯស្ថានីយ៍អាកាស Marine Corps Air Iwakuni នៅចំពោះមុខជើងទម្របាញ់មីស៊ីលនោះ ថាការប្រើប្រាស់ប្រព័ន្ធច្រើន និងប្រភេទផ្សេងគ្នានៃគ្រាប់បែករំសេវ វាអាចបង្កើតភាពលំបាកសម្រាប់សត្រូវ។

ការដាក់បង្ហាញប្រព័ន្ធនេះនៅភាគខាងលិចប្រទេសជប៉ុន ធ្វើឡើងបន្ទាប់ពីការដាក់ពង្រាយរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនក្នុងខែមេសា ឆ្នាំ២០២៤  ជាសកម្មភាពមួយដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដែលបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបញ្ឆេះឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm