សាលារៀនជំនាន់ថ្មីចាប់ផ្ដើមទទួលចុះឈ្មោះសិស្ស និងត្រៀមបើកបវេសនកាល​ឆ្នាំសិក្សា​ថ្មី​ខែ​ក្រោយ

2025/09/16 06:31:35 pm        471

សាលារៀនជំនាន់ថ្មី បានបញ្ចប់ការប្រឡងជ្រើសរើសសិស្សរួចរាល់ ដោយបច្ចុប្បន្ន សាលា​កំពុង​ទទួល​ពាក្យ​ចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មី។ ការទទួលពាក្យសិក្សានៅសាលារៀនជំនាន់ថ្មី ក៏​ដូច​ជា​ការ​ចាប់​ផ្ដើមបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលារៀនជំនាន់ថ្មី គឺធ្វើឡើង​លឿន​ជាង​សាលា​រៀន​រដ្ឋ​ទូទៅ។ ការសិក្សានៅសាលារៀនជំនាន់ថ្មី នឹងចាប់ផ្ដើមនៅថ្ងៃទី ១ ខែតុលាខាងមុខ។

សាលារៀនជំនាន់ថ្មី ជាសាលាមានស្វ័យភាព ដែលមានការរៀបចំផ្សេងគ្នា ពីសាលារៀនរដ្ឋទូទៅ។ ជា​ការ​រៀបចំសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ សាលារៀនជំនាន់ថ្មី នឹង​ចាប់​ផ្ដើម​ការ​ចូល​រៀន មុនសាលារៀនរដ្ឋទូទៅរយៈពេលមួយខែ។ សាលារៀនរដ្ឋទូទៅចាប់ផ្ដើមសិក្សានៅថ្ងៃទី ១ ខែវិច្ឆិកា រីឯសាលាជំនាន់ថ្មី ចាប់ផ្ដើមសិក្សានៅថ្ងៃទី ១ ខែតុលា។

សម្រាប់​វិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី បានតម្រូវឱ្យសិស្សទើបប្រឡងជាប់ចូលរៀនថ្នាក់ទី ៧ថ្នាក់ទី ៨ និងថ្នាក់ទី ១០ ត្រូវដាក់ពាក្យចូលរៀនចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែកញ្ញា​ជា​កំហិត​។ ការដាក់ពាក្យយឺតយ៉ាវជាងថ្ងៃកំណត់ គឺមានន័យថា ការបោះបង់ឱកាស។ សាលា​នឹង​ចាប់​ផ្ដើម​បវវេសន​កាល​ឆ្នាំសិក្សាថ្មី នៅថ្ងៃទី ១ ខែតុលា។

សម្រាប់ការមក​ចុះឈ្មោះសិក្សាក្នុងថ្ងៃដំបូងនេះ អាណាព្យាបាលជាច្រើន បានជូនកូនទៅចុះ​ឈ្មោះ​តាម​លក្ខណ្ឌសាលាតម្រូវ។ ទាំងអាណាព្យាបាល ទាំងសិស្សដែល​ត្រៀម​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី បានបង្ហាញនូវភាពសប្បាយចិត្តជាខ្លាំង។ សប្បាយចិត្ត ដែលកូនបានចូលរួមប្រឡង ប្រកួត​ប្រជែងជាមួយសិស្សដទៃ និងអាចទទួលបានលទ្ធផលជោគជ័យ មានសិទ្ធិ​ចូល​រៀន​នៅ​សាលា​រៀន​ជំនាន់ថ្មី។

បច្ចុប្បន្នសាលារៀនជំនាន់ថ្មី នៅទូទាំងប្រទេសមានចំនួន ១៤សាលារៀន ដែល​បាន​នឹង​កំពុង​ដំណើរ​ការ​។ ឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតសាលា​រៀន​ជំនាន់​ថ្មី​ចំនួន ៨បន្ថែមទៀត។ សាលារៀនដែលនឹងវិវត្តខ្លួនទៅជាសាលារៀនជំនាន់ថ្មី រួមមាន វិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង វិទ្យាល័យហ៊ុនសែន ស្គន់ ខេត្តកំពង់ចាម វិទ្យាល័យ ហ៊ុនសែន សេរីភាព វិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស ខេត្តកណ្ដាល វិទ្យាល័យ​ព្រះយុគន្ធរ រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី វិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ដែរថា សាលារៀនជំនាន់ថ្មី ដែលត្រៀមដំណើរការនៅឆ្នាំសិក្សាថ្មី ក៏នឹងមាន​ការ​ប្រឡង​ជ្រើស​រើសសិស្សសម្រាប់ការចូលរៀនផងដែរ។ ជាក់ស្ដែងសម្រាប់វិទ្យាល័យហ៊ុនសែនសេរីភាព នឹង​រៀបចំការប្រឡងជ្រើសរើសសិស្សចូលរៀនកម្មវិធីជំនាន់ថ្មី នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥​ខាង​មុខ​៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm