ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដាក់វេនកាន់បិណ្ឌទី៩ នៅវត្តទួលអណ្តែត ខេត្តព្រះវិហារ

2025/09/16 07:02:40 pm        409

ព្រះវិហារ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និង​ជា​ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ដាក់វេនកាន់បិណ្ឌទី៩ នៅក្នុងវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួម​ទាំង​ប្រគេ​ន​ទេយ្យវត្ថុ ចំពោះព្រះសង្ឃចំនួន ២៦វត្ត នៅក្នុងស្រុកជាំក្សាន្តទាំងមូល ដែល​ជា​តំបន់​ជិត​ព្រំដែន​កម្ពុជា​-ថៃ និងក្បែរតំបន់មានជម្លោះព្រំដែន ។

ការធ្វើពិធីដាក់វេនកាន់បិណ្ឌនេះ គឺបានបង្ហាញពីទឹកចិត្តដ៏ល្អផូរផង់ នៃប្រជាជាតិខ្មែរ ដែល​កាន់​ព្រះពុទ្ធ​សាសនា ហើយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការប្រារព្ធពិធីបុណ្យរបស់សាសនា និង​បាន​ឧទ្ទិស​បុណ្យកុសលដល់វិញ្ញាណក្ខន្ធ របស់បុព្វការីជន សាច់ញាតិ និងបានជាបុណ្យកុសល និង​អំពើ​ល្អ​ទៅ​កាន់លោកខាងមុខ ។

ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលមាន​ការ​ចូល​រួម​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីរាជការ សមាជិក​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ប្រជាពុទ្ធបរិស័ទ បាននិមន្តព្រះសង្ឃសមាទានសីល បន្ទាប់​មក​មាន​ពិធី​រាប់​បាត្រព្រះសង្ឃ ។ ក្រោយកម្មវិធីនេះ មានពិធីវេរចង្ហាន់ និងទេយ្យវត្ថុ​ប្រគេន​ដល់​ព្រះ​សង្ឃ​​ ហើយព្រះសង្ឃបានធ្វើចម្រើនព្រះបរិត្ត និងបង្សុកូល។

ជាកិច្ច​បញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ជាជីតា និងជីដូន​បង្កើត​របស់​ឯកឧត្តម​ខាងឪពុក គឺបិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិវឌ្ឍនា​ ប៊ុន ស៊ាងលី ជីតា ជីដូនបង្កើតរបស់ឯកឧត្តមខាងម្ដាយ គឺជាបិតាមាតា​បង្កើត​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ត្រូវ​ជា​បងប្រុសបង្កើតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងញាតិការទាំង៧សណ្ដាន និង​វិញ្ញាណ​ក្ខន្ធ​វីរកងទ័ពដែលបានពលី នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី ។

ព្រះសង្ឃ​នៃ​វត្តអារាមនានា ក្នុងស្រុកជាំក្សាន្ត ដែលទទួលទេយ្យវត្ថុ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី មាន​សង្ឃដីកាថា បរិក្ខាទាំងអស់នេះ គឺពិតជាបានឆ្លើយតប ទៅនឹង​តម្រូវ​ការ​ចាំបាច់​របស់​ព្រះ​សង្ឃ ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយព្រះសង្ឃមួយចំនួន ក្នុងស្រុកជាំក្សាន្តនេះ ក៏បានភៀសសឹក ក្នុង​ជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅផងដែរ ។

ជាមួយនេះ ព្រះសង្ឃមានសង្ឃដីកាបន្តថា សម្រាប់ទាននេះទៀតសោត ក៏នឹង​បាន​ដល់​ញាតិ​ការ​របស់​ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងារ និងប្រជាពុទ្ធបរិស័ទ ។ ហើយមួយទៀត ក៏ជា​ចំណែក​បុណ្យ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធរបស់វីរជនពលីរបស់យើង ក្នុងការជម្លោះព្រំដែន និង​បុព្វ​ហេតុ​ការពារទឹកដី ។

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ខិត​ខំ​ប្រឹង​ប្រែង ​ក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ហើយសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនឹងស្ដារ និង​ពង្រឹង​សន្តិភាពកម្ពុជាឡើងវិញ ហើយស្ថិតស្ថេរជានិរន្ត។

សម្រាប់វត្តចំនួន ២៦ ដែលនៅក្នុងតំបន់​ដែល​ប៉ះពាល់​ដោយ​ស្ថាន​ការ​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​នោះ​ក៏​មានវត្តកែវសិក្ខាគិរីស្វារៈផងដែរ ។ កម្មវិធីនេះជាការផ្តួចផ្តើមគំនិតរួមគ្នា របស់ក្រុម​បាល់​ទាត់ ​ស.ស.យ.ក អលស្ការ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់​ទាត់​ពិធី​ករ​កីឡា​កម្ពុជា​ក្រុមបា​ល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់​នៃ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ (TYDA) ៕ អត្ថបទ៖ ​បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm