ក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ ក្នុងវត្ត​ចំនួន​ពីរ​នៅ​ស្រុក​សន្ទុក

2025/09/16 08:11:57 pm        190

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និង​ក្រុម​ការងារ​ចុះមូលដ្ឋាន​នៅ​តាម​បណ្តា​ឃុំ​ទូទាំង​ស្រុក អញ្ជើញចូលរួម កាន់បិណ្ឌទី៩ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់​ឃ្លាំង​ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ តាមទំនៀមទម្លាប់បែប សាសនា។

លោកជំទាវបណ្ឌិត ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារ​ចុះ​បណ្តា​ឃុំ​ផ្សេង​ៗទូទាំងស្រុក នៅថ្ងៃថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន អញ្ជើញចូល​រួម​កាន់​បិណ្ឌ​ទី៩ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្ត​កំពង់ធំ, ដែល ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុង​គោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និង​ការ​ឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធអ្នកដែលបាក់បែកចែកឋាន។

ក្នុងពិធីកាន់បិណ្ឌនេះដែរ, លោកជំទាវបណ្ឌិត ក៏បាន​ឧទ្ទិស​មហា​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និង​បុព្វ​ការី​ជន​ ទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែល បានពលីជីវិត ដើម្បីជាតិ​មាតុ​ភូមិ​ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យ​កា​ន់តែរុងរឿង អស់កាលជាអង្វែងតរៀងទៅ។

នៅក្នុងថ្ងៃកាន់បិណ្ឌទី៩នេះ លោកជំទាវបណ្ឌិត ជា សិរី បាន​ប្រគេន​បច្ច័យ​មួយ​ចំនួន​ដល់​វត្ត​ទាំង​ពីរ​ គឺវត្តកំពង់ថ្ម និងវត្តសង់ ឃ្លាំង សម្រាប់ទុកកសាងសមិទ្ធផលនានានៅក្នុងវត្តទាំងពីរខាងលើ ដើម្បី​ចូល​រួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជា ណាចក្រកម្ពុជា។

សូមជម្រាបថា, ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​អស់ ចំពោះអ្នកកាន់ព្រះពុទ្ធ សាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃដល់ខែ ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូន-កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទី​ជិត​ឬ​ទី​ឆ្ងាយ ​តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀប​ចំ​ម្ហូប​អាហារ ​បាយសម្ល យក ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម, ទាំងនេះគឺ​ជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        105
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm