វិនិយោគគិនជប៉ុន និងកម្ពុជា សហការគ្នា​វិនិយោគលើខុនដូរទំនើប និងសណ្ឋាគារលំដាប់ផ្កាយតម្លៃជាង ១០០ លានដុល្លារ នៅសង្កាត់បឹងកេងកងទី១

2025/09/16 10:02:59 pm        652

វិនិយោគគិនជប៉ុន សហការជាមួយវិនិយោគគិនកម្ពុជា បានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់ខុនដូរស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ មានកម្ពស់ ៦៥ជាន់ “G.A.T.O TOWER” (ជី.អេ.ធី.អូ ថាវវ័រ) ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ កណ្តាលរាជធានីភ្នំពេ។

នៅក្នុងកម្មវិធីពិធីសន្និសីទសារព័ត៌មានស្តីពី គម្រោងអភិវឌ្ឍន៍អគារស្នាក់នៅកម្ពស់ ៦៥ជាន់ G.A.T.O TOWER លោក Nagato Daiko (ណាហ្គាតុ ដៃកុ) ដែលជាវិនិយោគិនជប៉ុន និងជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU CAPITAL & DEVELOPMENT CO., LTD (មីរ៉ាគុ ឃែភីថល អេន ឌីវែលឡុបមិន) មានប្រសាសន៍ថា ដោយមើលឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ទើបក្រុមហ៊ុន MIRAKU បានសម្រេចអភិវឌ្ឍន៍គម្រោង “G.A.T.O TOWER” ដែលមានកម្ពស់រហូតដល់ទៅ ៦៥ជាន់ សម្រាប់ជាអគារខុនដូរស្នាក់នៅដោយរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយផងដែរ។

លោក ញឹម រាសី និងលោកស្រី នៅ សុគន្ឋារី ជាដៃគូរវិនិយោគគិនក្នុងស្រុក និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU បានឱ្យដឹងថា គម្រោង “G.A.T.O TOWER” នឹងសាងសង់នៅលើផ្លូវ ៣៣៤ កៀកនឹងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ដោយមានផែនការចាប់ផ្តើមសាងសង់នៅចុងត្រីមាសទី១ នៃឆ្នាំ២០២៦។ ខណៈពេលនេះក្រុមហ៊ុនស្ថាបត្យករជប៉ុនដែលល្បីឈ្មោះជាងគេនៅប្រទេសជប៉ុន គឺក្រុមហ៊ុន SHIN TAKAMATSU ARCHITECT & ASSOCIATE (ហ្ស៊ីន តាកាម៉ាត្សូ អាឈីតិច អែន អាសូស៊ីអែត) កំពុងធ្វើការសិក្សាលម្អិតដើម្បីនាំយកមកនូវការរចនាដែលល្អបំផុតសំរបទៅតាមរបថរស់នៅថ្មីក្នុងប្រទេសកម្ពុជា។ គម្រោង G.A.T.O TOWER គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០៣០។

សូមជម្រាបថា G.A.T.O TOWER ត្រូវបានរចនាឡើងដោយរួមបញ្ចូលបរិក្ខារពិសេសៗដូចជា កន្លែងទទួលភ្ញៀវដ៏ស្អាតប្រណិតរួមដោយធម្មជាតិ សួនលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ស្ទីម និងសូណា Private Lounge (ប្រាយវ៉េត ឡោន) ហាងកាហ្វេ និងកន្លែងអង្គុយធ្វើការ។ ក្រៅពីសណ្ឋាគារលំដាប់ផ្តាយ នៅផ្នែកជាន់ខាងលើនៃអគារក៏មានខុនដូរសម្រាប់ស្នាក់នៅ ហើយនៅជាន់ទី៦០ដល់ ៦៤ គឺត្រូវបានរចនាសម្រាប់ជា Penthouse (ផែនហៅស៍) ដែលមានលក្ខណៈឯកជន និងប្រណិតភាពបំផុត។ ជាពិសេសជាងនេះទៀត G.A.TO TOWER នឹងមានស្កាយបារ៍ និងអាងហែលទឹកដែលស្ថិតនៅលើជាន់ខ្ពស់បំផុតផងដែរ ដែលអាចមើលឃើញទេសភាពយ៉ាងស្អាតនៃទីក្រុងភ្នំពេញ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        237
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm