មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ណែនាំដល់នគរបាលអន្តោប្រវេសន៍ព្រំដែនអន្តរជាតិ ​ត្រូវបង្កើនសមត្ថភាពដឹកនាំការងារជំនាញ

2025/09/16 11:51:36 pm        196

ស្វាយរៀង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានណែនាំដល់ នាយការិយាល័យ និងមន្តី្រនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវបង្កើនសមត្ថភាពដឹកនាំ សមត្ថភាពជំនាញ ចំណេះដឹង និងភាសា ឱ្យបានច្បាស់លាស់ដើម្បីបន្តដឹកនាំ និងអនុវត្តការងារជំនាញឱ្យនិរន្តភាព។

ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង លោក ឃឹម កញ្ញារ៉ា ជានាយការិយាលយ័នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជំនួស លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ដែលត្រូវចូលនិវត្តន៍ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីរាជការសាលាស្រុក សាលាឃុំ និងភ្ញៀវជាមន្ត្រីនៃភាគីវៀតណាមការពារព្រំដែន កម្ពុជា ​វៀតណាម។

ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានផ្ដាំផ្ញើ ត្រូវធ្វើការសាមគ្គីផ្ទៃក្នុងអង្គភាព ការិយាល័យជំនាញ ឱ្យបានជិតស្និត ពិសេសធ្វើការសាមគ្គី សហការជាមួយមិត្តវៀតណាម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន បង្ក្រាបបទល្មើស និងសម្របសម្រួលរាល់ឯកសាររបស់ភ្ញៀវចេញចូល និងកែលម្អសោភណភាព អនាម័យ។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ដែលនៅក្នុងអាណត្តិការងាររហូតមកដល់ចូលនិវត្តន៏ បានចូលរួមសហការ អនុវត្តការងារ ជំនាញ ការងារចុះជួយមូលដ្ឋានបានល្អទៅតាមគោលនយោបាយជាតិ  ពិសេសសហការជាមួយមិត្តវៀតណាម បង្ក្រាបបានរាល់បទលើស។

 អត្ថបទ៖ ភា សារិទ្ធ ​

 



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm