ក្រុមហ៊ុនជប៉ុន បង្ហាញគម្រោងវិនិយោគវិស័យសូត្រ និងផលិតផលកែច្នៃសូត្រនៅកម្ពុជា

2022/01/27 08:09:21 pm        1.2 K

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន iL BRiLLE បានបង្ហាញគម្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយៈការបង្កើត Cambodian Golden Silk ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះ ទៅជាសារធាតុប្រូតេអីន សម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ " Cambodian Golden Silk (CGS)" នៅកម្ពុជានាពេលអនាគត។

នៅក្នុងជំនួបនេះ ភាគីជប៉ុនបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ដោយយល់​ឃើញ​កម្ពុជា​មាន​សក្តានុពល​លើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ​ជាច្រើន​សតវត្ស​មកហើយ ​ដូចជា​នៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ​ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មសូត្រខ្មែរ​ត្រូវបានធ្លាក់ចុះ។

ភាគីជប៉ុនបានលើកថា Cambodian Golden Silk និងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនជូន​ដល់ស្រ្តី​តម្បាញ​នៅតាមជនបទដែល​ជា​ប្រភពផលិតហូល-ផាមួងមានការងារធ្វើ, ជួយលើកកម្ពស់តម្លៃ​បន្ថែម​តាមរយៈការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង, បង្កើតមជ្ឈមណ្ឌបង្កាត់​ ភ្ញាស់ដង្កូវនាងពូជល្អៗ​ ផ្តល់​ទិន្នផល​ខ្ពស់រួចផ្សព្វផ្សាយ​ជូនអ្នកចិញ្ចឹម និងស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជា​មរតកវប្បធម៌ខ្មែរ។

ឯកឧត្តម វេង សាខុន ​មានប្រសាសន៍ថា គម្រោងវិនិយោគនេះ វានឹងជួយកសាងកំលាំងផលិតសូត្រ​ខ្មែរ​ឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក ​កាត់បន្ថយការនាំចូល​ ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយ​និរន្តរភាព ​ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើម​ផលិតចេញពីសូត្រខ្មែរ ​ដើម្បីបង្កើន​តម្លៃបន្ថែម និង​លើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួង​ដែល​ជាមរតករបស់បុព្វបុរសខ្មែរ និង​ជា​ពិសេស​ណែនាំ​ឲ្យ​បរទេស​បាន​ស្គាល់ពីតម្លៃ​សូត្រខ្មែរតាមរយ:ផលិតផលនានា​ដែល​ផលិត​ចេញ​ពីសូត្រ៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm