អ្នកនាំពាក្យ៖ នាយកប្រតិបត្តិ EU នឹងអនុម័តទណ្ឌកម្មថ្មីលើអ៊ីស្រាអែល នៅថ្ងៃពុធ

2025/09/17 02:20:50 am        70


អ្នកនាំពាក្យរបស់គណៈកម្មការ នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានឲ្យដឹងថា ស្នងការសហភាពអឺរ៉ុប (EU) នឹងយល់ព្រមលើដំណើរការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យ លោកស្រី Paula Pinho បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅថ្ងៃស្អែក (ថ្ងៃពុធ) ស្នងការនឹងត្រូវអនុម័តយល់ព្រមលើកញ្ចប់វិធានការ ប្រឆាំងនឹងអ៊ីស្រាអែល។ ជាពិសេស សំណើផ្អាកបទប្បញ្ញត្តិពាណិជ្ជកម្មមួយចំនួន នៅក្នុងកិច្ចព្រមព្រៀង រវាង EU និងអ៊ីស្រាអែល»។

ប្រមុខ EU លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកស្រីនឹងជំរុញឲ្យមានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែល «ជ្រុលនិយម» និងទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្ម ជុំវិញស្ថានភាពនៅតំបន់ហ្កាហ្សា ខណៈដែលលោកស្រី បានព្រមានថា ទុរ្ភិក្សមិនអាចប្រើជា «អាវុធធ្វើសង្គ្រាម» បានឡើយ។

អំឡុងពេលថ្លែងទៅកាន់សភាអ៊ឺរ៉ុប លោកស្រី von der Leyen បានរៀបរាប់ថា ការបែកបាក់គ្នា ក្នុងចំណោមរដ្ឋសមាជិក កំពុងរារាំងការឆ្លើយតបរបស់អឺរ៉ុប ហើយបានបញ្ជាក់ថា គណៈកម្មការអឺរ៉ុបដែលលោកស្រីដឹកនាំ «នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដោយផ្ទាល់ខ្លួន»។

ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ EU ក៏នឹងស្នើដាក់ទណ្ឌកម្មផងដែរលើ «រដ្ឋមន្ត្រីជ្រុលនិយម» ដែលសកម្មភាព និងពាក្យសម្ដីរបស់ពួកគេ «ញុះញង់ឲ្យមានអំពើហិង្សា» ព្រមទាំងលើ «អ្នកតាំងលំនៅដោយហិង្សា»។ ហើយក៏នឹងមានការជំរុញឲ្យផ្អាកដោយផ្នែកនៃកិច្ចព្រមព្រៀងសហគមន៍ ជាមួយអ៊ីស្រាអែល ជុំវិញបញ្ហាដែលទាក់ទងនឹងពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm