ក្រុមហ៊ុនកសិកម្មនៅខេត្តក្រចេះ ត្រូវការកម្លាំងពលកម្ម២ម៉ឺននាក់ សម្រាប់​វេចខ្ចប់​ទំនិញ​នាំ​ចេញ​ទៅ​ចិន

2022/01/27 08:20:55 pm        510

ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ចប់នាំចេញ, ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុន ថាហ្រ្គីកូ (THAGRICO) នៅខេត្តក្រចេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរាត្រីទី២៦ មករា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុន ថាហ្រ្គីកូ ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយវិនិយោគដោយជនជាតិវៀតណាម មានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងប្រឈមនឹងកង្វះខាត​កម្លាំងពលកម្មចំនួនប្រមាណ ២ម៉ឺននាក់ ដើម្បីដំណើរការអាជីវកម្មផលិតកម្ម និងការវេចខ្ចប់​ផលិតផល​នាំចេញទៅលក់នៅប្រទេសចិន។

តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅ​ក្នុង​ឆ្នាំ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន៖ ចេក ស្វាយ ខ្នុរ។ ផលិតផលទាំងនេះត្រូវ​បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុន​បាននាំចេញផ្លែឈើ​គ្រប់ប្រភេទចំនួន២០ម៉ឺន ៨ពាន់តោន និងនាំចេញចំនួន ១ម៉ឺនកុងតឺន័រ។

ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។

ជាការឆ្លើយតបសំណើរខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់ណែនាំដល់មន្ទីរការងារ​ខេត្តក្រចេះ ​និងមន្ទីរការងារមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំង​ពលកម្មឲ្យបានគ្រប់តាមតម្រូវការ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនវិញ សូមជួយបណ្តុះបណ្តាល​សមត្ថភាពបន្ថែមដល់កម្មករ ​តាមរយៈធ្វើការបណ្តើរនិងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេស ដែលមានកូតាលើសពី ១០ភាគរយ ក្រុមហ៊ុន​ត្រូវដាក់​សំណើសុំមកក្រសួង ​ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេស ដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមាន​តម្រូវ​ការ​ប្រើប្រាស់​ហត្ថពលកម្មបរទេស​លើចំនួន ១០%នេះ។

ទន្ទឹមនេះ ឯកឧត្តម បានឲ្យក្រុមហ៊ុន​អនុវត្តទៅតាម​លក្ខខណ្ឌ​ការងារ ​និងច្បាប់ស្តីពីការងារ​របស់កម្ពុជា​ឲ្យបានល្អប្រសើរ​ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរក​សុខដុមនីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់​ក្រុមហ៊ុនមួយនេះ​នៅក្នុងប្រទេសកម្ពុជា ​ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាល​ពីអតីតកាល ​តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយ​ជា​តំបន់សន្តិភាព ដែលបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្តឲ្យមានការងារធ្វើ និង​អាចដោះស្រាយ​នូវជីវភាពបានប្រសើរមួយកម្រិត៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm