ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យលោក Sadar Umar alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងជំនួបខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ។
ជាមួយគ្នានោះដែរ លោក Sadar Umar alam ក៏សូមថ្លែងអំណរគុណជូនចំពោះលោកជំទាវ រដ្ឋមន្រ្តី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អនាពេលកន្លងមកនៅលើវិស័យវប្បធម៌៕
អត្ថបទ រដ្ឋា












