ពលរដ្ឋប៉ាឡេស្ទីនភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល បើកការវាយប្រហារថ្មើរជើងស្របពេលផ្ទុះកំហឹងជាសកល

2025/09/17 03:55:49 pm        86

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយលុកថ្មើរជើងបន្ថែមទៀតលើទីក្រុងហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ផ្គើននឹងការថ្កោលទោសជាអន្តរជាតិ ខណៈពលរដ្ឋប៉ាឡេស្ទីនបានភៀសខ្លួនចេញពីតំបន់ទីក្រុងដ៏ធំបំផុតនៃដែនដីរងការឡោមព័ទ្ធនេះ ដោយរលកនៃការទម្លាក់គ្រាប់បែកកាន់តែខ្លាំង។

មន្ត្រីអ៊ីស្រាអែលបាននិយាយថា ការលុកលុយដែលរំពឹងទុកជាយូរមកហើយបានចាប់ផ្តើមនៅជាយក្រុងនេះ ជាទីដែលយោធាអ៊ីស្រាអែល បានបង្កើនល្បឿននៃការវាយប្រហារតាមអាកាស និងការបំផ្លិចបំផ្លាញប៉មខ្ពស់ៗ កាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានសរសេរកាលពីថ្ងៃអង្គារថា ដែនដីហ្កាហ្សា កំពុងឆាបឆេះ ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងវាយលុកហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម និងធ្វើការដើម្បីធានាការដោះលែងចំណាប់ខ្មាំង និងការកម្ចាត់ក្រុមហាម៉ាស។នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៅក្នុងសង្គ្រាម ខណៈកំពុងវាយប្រហារទីក្រុង ហ្កាហ្សា ដែលរដ្ឋាភិបាលរបស់លោកមើលឃើញថាជាបន្ទាយដ៏រឹងមាំចុងក្រោយមួយរបស់ក្រុមហាម៉ាស។

ការឈ្លានពាននេះកើតឡើងខណៈអង្គការសហប្រជាជាតិ និងប្រទេសផ្សេងទៀតបានព្រមានថា ការវាយប្រហារនឹងកាន់តែធ្ងន់ធ្ងរខ្លាំងដល់វិបត្តិមនុស្សធម៌យ៉ាប់យ៉ឺនខ្លាំងរួចទៅហើយ ដោយផ្នែកខ្លះនៃតំបន់ហ្កាហ្សាត្រូវបានប្រកាសជាផ្លូវការថាស្ថិតនៅក្រោមទុរ្ភិក្ស។ ប្រជាជនប្រហែលមួយលាននាក់ ជិតពាក់កណ្តាលនៃចំនួនប្រជាជននៃដែនដីនេះ រស់នៅក្នុង និងជុំវិញទីក្រុងហ្កាហ្សា។ អ៊ីស្រាអែលបានព្យាយាមបង្ខំប្រជាជនក្នុងតំបន់ឱ្យជម្លៀសចេញ ប៉ុន្តែ IDF បាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សប្រហែល ៤០% ប៉ុណ្ណោះដែលបានចាកចេញ ជាចំនួនដែលទូរទស្សន៍ CNN មិនអាចបញ្ជាក់ដោយឯករាជ្យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm