លោកប្រធានាធិបតី Donald Trump និងស្ត្រីទី១ Melania បានទៅដល់ចក្រភពអង់គ្លេសហើយសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រជាលើកទីពីរ ដែលនឹងមើលឃើញព្រះរាជពិធីការ ចម្រុះ និងដ៏អធិកអធម កិច្ចពិភាក្សាពាណិជ្ជកម្ម និងនយោបាយអន្តរជាតិ។

មុនពេលធ្វើដំណើរពីសហរដ្ឋអាមេរិកតាមយន្តហោះ Air Force One លោក Trump បានបញ្ជូនសញ្ញាវិជ្ជមាន ដោយពណ៌នាអំពីដំណើរទស្សនកិច្ចនេះថាជាកិត្តិយស ហើយនិយាយថា ទំនាក់ទំនងរបស់លោក គឺល្អណាស់ជាមួយចក្រភពអង់គ្លេស ។
លោក Trump បាននិយាយថា ពួកគេចង់មើលថាតើពួកគេអាចកែលម្អកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្តិចបានទេ លោកកំពុងជួយពួកគេ ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិករាប់ពាន់លានដុល្លារត្រូវបានប្រកាស ខណៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកំពុងប្រព្រឹត្តទៅ។
ប៉ុន្តែ លោក Trump បាននិយាយថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺចង់ឃើញ "មិត្តរបស់លោក" គឺព្រះមហាក្សត្រ Charles ព្រះអង្គតំណាងឱ្យភាពរលូនរបស់ប្រទេសនេះ ទ្រង់ជាបុរសដ៏ល្អឥតខ្ចោះ។
លោកប្រធានាធិបតី ចំណាយពេលមួយយប់ស្នាក់នៅក្នុងគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Winfield House មុនពេលថ្ងៃនៃព្រះរាជពិធីទទួលស្វាគមន៍ និងទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងព្រះបរមរាជវាំងWindsor Castle នៅថ្ងៃពុធសប្ដាហ៍នេះ ៕

