សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុន ដែលជួយប្រទេសអ៊ីរ៉ង់លក់ប្រេង

2025/09/17 06:52:10 pm        99

សហរដ្ឋអាមេរិក បានចេញនូវទណ្ឌកម្មថ្មីមួយដាក់ទៅលើប្រទេសអ៊ីរ៉ង់ ដោយដាក់គោលដៅលើបុគ្គលនិងអង្គភាពដែលខ្លួននិយាយថាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេរមូលនិធិខុសច្បាប់ផ្តល់ប្រយោជន៍ដល់សកម្មភាពយោធារបស់ប្រទេសនេះ។

ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលនិងក្រុមហ៊ុនរបស់អ៊ីរ៉ង់រាប់សិបបន្ថែមទៀតដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងប្រទេសអារ៉ាប់រួម។

ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) និយាយថា គោលដៅទាំងនោះ បានជួយដកមូលនិធិសម្រាប់ជាប្រយោជន៍ដល់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងក្រសួងការពារជាតិអ៊ីរ៉ង់។ ក្រសួងរតនាគារអាមេរិកបាននិយាយបន្ថែមថា លុយមួយចំនួនបានមកពីការលក់ប្រេងរបស់អ៊ីរ៉ង់។

ក្រសួងនិយាយថា «បណ្តាញ និងធនាគារស្រមោល» របស់អ៊ីរ៉ង់បែបនេះ ដំណើរការដោយអ្នកសម្របសម្រួលហិរញ្ញវត្ថុខុសច្បាប់គួរឱ្យទុកចិត្ត បានរំលោភលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងគេចវេសចេញពីការដាក់ទណ្ឌកម្មដោយការសម្អាតប្រាក់តាមរយៈក្រុមហ៊ុននៅក្រៅប្រទេស និងរូបិយប័ណ្ណគ្រីបតូ»។

លោក John K Hurley អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកទទួលបន្ទុកអំពើភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយថា រដ្ឋបាល លោក Trump នឹងបន្តបង្អាក់ដល់ប្រាក់ដែលហូរចូលទៅក្នុង «កម្មវិធីអាវុធរបស់ប្រទេសអ៊ីរ៉ង់ និងសកម្មភាពដ៏គ្រោះថ្នាក់នៅតំបន់មជ្ឈិមបូព៌ា និងហួសពីនេះ»។

ចំណាត់ការនេះធ្វើឡើងជាផ្នែកមួយនៃគោលដៅរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យ «ដល់កម្រិតសូន្យ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        72
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm