ជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិចរាប់សិបនាក់ ត្រូវបានស្ទាក់ចាប់នៅឆ្នេរប្រទេសសេណេហ្គាល់

2025/09/17 07:08:50 pm        108

ក្រុមមន្ត្រីនគរបាលនិយាយថា អាជ្ញាធរប្រទេសសេណេហ្គាល់បានស្ទាក់ចាប់ជនអន្តោប្រវេសន៍ចំនួន១១២នាក់នៅលើទូកឈើវែងមួយគ្រឿងនៅឆ្នេរសមុទ្រទីក្រុង Dakar កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ខណៈពួកគេបានប៉ុនប៉ងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប តាមរយៈផ្លូវលើមហាសមុទ្រអាត្លង់ទិកដ៏គ្រោះថ្នាក់។

ក្រុមនេះ រួមមានបុរសទាំងអស់ ដែលត្រូវបានគេប្រទះឃើញដោយអ្នកនេសាទក្នុងតំបន់នៅត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រទីក្រុងDakar ជាកន្លែងដែលទូករបស់ជនអន្តោប្រវេសន៍កំពុងរសាត់ដោយម៉ាស៊ីនខូច។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនអន្តោប្រវេសន៏ទាំងអស់ត្រូវបាននាំយកទៅកាន់ឆ្នេរសមុទ្រដោយសុវត្ថិភាព ហើយបច្ចុប្បន្នកំពុងត្រូវបានដាក់ឃុំ។

ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ពីអាហ្រ្វិកខាងលិចទៅអឺរ៉ុប ជាពិសេសនៅតាមបណ្តោយផ្លូវសមុទ្រអាត្លង់ទិកទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ គឺជាបញ្ហាប្រឈមសម្រាប់ឆ្មាំល្បាតឆ្នេរនៅក្នុងតំបន់។ អាជ្ញាធរប្រទេសអេស្ប៉ាញ បានរាយការណ៍អំពីការទៅដល់នៃជនអន្តោប្រវេសន៍ជិត៣២.០០០នាក់តាមទូកនៅកោះ Canary ក្នុងឆ្នាំ២០២៣ដែលកើនឡើងពី២.៦៨៧នាក់ក្នុងឆ្នាំ២០១៩ នេះបើយោងតាមទិន្នន័យដកស្រង់ដោយអង្គការទេសសន្តប្រវេសន៍អន្តរជាតិ(IOM) និងរបាយការណ៍តាមដានការធ្វើអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ។

ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅអឺរ៉ុប និងអាហ្វ្រិកខាងលិច ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ក៏ដោយ ក៏មូលហេតុនៃឫសគល់ដ៏ស្មុគស្មាញនៅតែបន្តជំរុញនិន្នាការដ៏គ្រោះថ្នាក់នេះ។ អ្នកជំនាញបានលើកឡើងពីការលំបាកផ្នែកសេដ្ឋកិច្ច អស្ថិរភាពនយោបាយ និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើការចិញ្ចឹមជីវិតបែបប្រពៃណី ដែលជាកត្តាសំខាន់ជំរុញឱ្យមានការធ្វើអន្តោប្រវេសន៍ចេញពីតំបន់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm