លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង កាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាម

2025/09/17 08:37:58 pm        463

ព្រឹកថ្ងៃពុធ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ាបណ្ឌិត មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហា​ឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា​មហា​ធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ គៀន ស្រីនាង ព្រមទាំងបុត្រាបុត្រី និង​សហការី បានអញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម រាជនីភ្នំពេញ ដោយ​មាន​ការចូលរួមពីបុគ្គលិកជាច្រើនអ្នកផងដែរ។

ពិធីកាន់បិណ្ឌទីនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានធ្វើបទនមស្សការ សមាទានសីល ចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃជាង៤០០អង្គ បង្សុកូល វេរ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការទាំងប្រាំពីរសណ្ដាន ជាពិសេសយុទ្ធជន យុទ្ធនារី ដែលជាវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុជាតិព្រំដែនថៃកន្លងទៅ។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា បាននាំយកទេយ្យទានមាន អង្ករ២តោន មី ១៨កេស ស្ករស ៥បាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០គីឡូ បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៤០.០០០.០០០ រៀល។ ក្រៅពីនោះលោកទាំងពីរក៏បានប្រគេនបច្ច័យដល់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ១២.០០០.០០០ រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ១៤.០០០.០០០ រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០ រៀល ព្រះចរណវិជ្ជា ចេម ធីរៈ ២.០០០.០០០ រៀល ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៤៩៧ អង្គ/នាក់ ក៏ដូចជាចំណាយផ្សេងៗក្នុងពិធីបុណ្យទាំងមូលអស់ថវិកាប្រមាណ ៣០០.០០០.០០០ រៀល។

សូមបញ្ជាក់ផងដែរថា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមកសាងក្នុងបទុមវត្តី រហូតដល់ពេលបច្ចុប្បន្ននេះ អស់ថវិកាប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិកហើយ។

ក្រៅពីពិធីបុណ្យកាន់បិណ្ឌខាងលើនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខានៃក្រុមហ៊ុន ទ្រី ភាព គ្រុប ក្រោមការដឹកនាំរបស់លោកទាំងពីរ ក៏បានប្រតិបត្តិពិធីកាន់បិណ្ឌតាមវេននៅទីវត្តអារាមក្នុងតំបន់ក្រុមហ៊ុននីមួយៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏ដូចជាស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ លោកទាំងពីរក៏បានចូលរួមកាន់បិណ្ឌនៅវត្តអារាម តាមបណ្ដាឃុំមូលដ្ឋានជាច្រើនទៀតផងដែរ។

តាងនាមឱ្យក្រុមការងារក្រុមហ៊ុន ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ លោកអ្នកឧកញ៉ា គៀន ស្រីនាង ក៏ដូចជាសហការីទាំងអស់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប សូមឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន បុព្វបរសខ្មែរ ក៏ដូចជាវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី​ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm