កម្មករក្នុងវិស័យកាត់ដេររីករាយ អបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែល​បាន​ជួយ​ឱ្យ​ប្រាក់​ឈ្នួល​ពួក​គាត់ឡើងជារៀងរាល់ឆ្នាំ

2025/09/17 09:43:21 pm        419

ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ អបអរសាទរ និងអរគុណ​រាជ​រដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ខ្លួន ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ហើយ​នៅឆ្នាំ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារ​បន្ថែម​ទៀត​។

ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន​បើក​កិច្ច​ប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ១៧ ខែកញ្ញានេះ ដើម្បីពិនិត្យ​សម្រេច​លើ​លទ្ធ​ផល​ នៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ​និយោជិត​ផ្នែក​វាយន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។

ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨​ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។

អ្នកស្រី នៅ រ៉ានី កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រី បាន​ធ្វើ​ការងារ​នៅ​រោង​ចក្រ​កាត់​ដេរ​តាំង​ពី​មាន​ប្រាក់ឈ្នួលគោលត្រឹម ៨០ដុល្លារ មកដល់ឆ្នាំ ២០២៥នេះ អ្នកស្រីទទួលបាន ២០៨​ដុល្លារ​។ ​អ្នកស្រី រីករាយដែលប្រាក់ឈ្នួលរបស់អ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-និយោជិត​ផ្សេង​ទៀត​មានការដំឡើងជារៀងរាល់ឆ្នាំ។

អ្នកស្រី នៅ រ៉ានី ប្រាប់បែបនេះថា «មានការសប្បាយចិត្ត ព្រោះអីទោះឡើងតិចក៏ដោយ ក៏​បាន​លុយ​ថែម​ម៉ោង​ក៏យើងកើនតាមហ្នឹង ចឹងបើយើងថែមឡើងបន្តិចទៅ លុយម៉ោងយើង​ក៏​គុណ​ទៅ​តាម​ហ្នឹង​ទៅ​ចឹងក៏បានច្រើនទៅតាមហ្នឹង»។

កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ដែល​បាន​ជួយ​សម្រប​សម្រួល​ឱ្យ​បងប្អូនកម្មករ-និយោជិតមានការងារធ្វើ ហើយក៏បានអរគុណ​ដែល​តែង​តែ​ជួយ​សម្រប​សម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។

ចំណែកលោក ហ៊ិន យ៉ាន់ កម្មករមកពីខេត្តតាកែវ ប្រាប់ថា លោក​ចូលធ្វើ​ការងារ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​រយៈពេល ៥ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលមិនទាន់បាន ២០០ដុល្លារមកម្លេះ។ មក​ដល់​ឆ្នាំ២០២៥នេះ លោកទទួលបានប្រាក់ឈ្នួលចំនួន ២០៨ដុល្លារ។ លោក រីករាយ​ដែល​ប្រាក់​ឈ្នួល​រប​ស់​លោក ក៏ដូចជាបងប្អូនកម្មករ-និយោជិតផ្សេងទៀត ទទួលបាន​ការ​ដំឡើង​ជា​រៀង​រា​​ល់​ឆ្នាំ​។

លោក ហ៊ិន យ៉ាន់ និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយចិត្តដោយសារថា ថ្នាក់ដឹកនាំ​យើង​គាត់​គិតដល់កម្មករ-កម្មការិនីរោងចក្រយើង»។ មិនខុសពីកម្មការិនីខាងលើទេ លោក ហ៊ិន យ៉ាន់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ដែលបានជួយសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ។

រីឯលោក ស៊ឹម ចិន្តា កម្មករមកពីខេត្តព្រៃវែង ប្រាប់ដែរថា លោក​ធ្វើ​ការងារ​ក្នុង​រោង​ចក្រ​កាត់​ដេរ​រយៈ​ពេល ៣ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលជាង ១៩០ដុល្លារ មកដល់បច្ចុប្បន្នឡើងដល់ ២០៨​ដុល្លារ។ លោក សាទរ និងរីករាយដែលប្រាក់ឈ្នួលរបស់លោក និងបងប្អូនកម្មករ-និយោជិត​ផ្សេង​ទៀត​ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។

លោក ស៊ឹម ចិន្តា និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយ សប្បាយ​ដោយ​សារ​បាន​ឡើង​ប្រាក់​ខែ​រាល់​ឆ្នាំ​។ មិនខុសពីកម្មករ-កម្មការិនីខាងនោះទេ លោក ស៊ឹម ចិន្តា បានថ្លែងអំណរគុណ​ដល់​ស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែ​គិតគូរ​អំពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        2
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        209
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm