ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ានបានក្លាយ​ជាវេទិកា​ដ៏មាន​សារៈ​សំខាន់​មួយ​ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ

2025/09/17 10:07:29 pm        295

ទីក្រុងណាននីង៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ សម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២២នេះ ក៏មានការចូលថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ឯកឧត្តម Han Zheng អនុប្រធានាធិបតីចិន និងសុន្ទរកថាបើកពីសំណាក់ឯកឧត្តម U Nyo Saw នាយករដ្ឋមន្រ្តីសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Bounthong Chitmany អនុប្រធានាធិបតីឡាវ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រកបដោយជោគជ័យអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ បានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ានកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។ ស្ថិតក្នុងយុគសម័យនៃនវានុវត្តន៍ឌីជីថលដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត (AI) ស្របជាមួយនឹងការកើនឡើងនៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងហានិភ័យនៃការបែកបាក់ជាសកល, ប្រធានបទឆ្នាំនេះ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ-ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម» គឺពិតជាសមស្រប និងត្រូវចំកាលៈទេសៈ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់នៃកិច្ចសហប្រតិបត្តិការក្នុងការកសាងតំបន់មួយប្រកបដោយវិបុលភាពនិងសន្តិភាពពេញលេញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីកសាងសហគមន៍អាស៊ាន-ចិនមួយ ដែលមានភាពជិតស្និទ្ធ និងអនាគតរួម - ដែលអាចចាក់គ្រឹះយ៉ាងរឹងមាំក្នុងសន្តិភាព វិបុលភាព និងជោគវាសនារួម។

 ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែស៊ីជម្រៅ ដោយប្រែក្លាយទស្សនវិស័យទៅជាកាលានុវត្តភាពនិងភាពជោគជ័យរួមគ្នា តាមរយៈការប្រមូលផ្តុំវិស័យសាធារណៈ វិស័យឯកជន បុគ្គលនវានុវត្តន៍ និងសហគមន៍ ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ប្រទេសចិននឹងបន្តដើរតួជាដៃគូពាណិជ្ជកម្ម និង

វិនិយោគដ៏ធំបំផុតរបស់អាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគផ្ទាល់ពីបរទេសរវាងអាស៊ាននិងចិន បានកើនឡើងជាលំដាប់ ទោះបីជាមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកលក៏ដោយ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក តំបន់របស់យើងនឹងកាន់តែជិតស្និទ្ធថែមទៀត នាពេលអនាគតខាងមុខ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) គឺជាការបើកទំព័រថ្មីក្នុងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការបែកខ្ញែក និងការកើនឡើងនូវនិន្នាការគាំពារនិយមកាន់តែខ្លាំង។ ក្របខ័ណ្ឌដែលបានដំឡើងកម្រិតនេះ ផ្តល់នូវកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរកិច្ច និងប្រជាជនទាំងអស់ តាមរយៈការពង្រីកទីផ្សារ និងការបង្កើតលំហថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ជាពិសេសលើកកម្ពស់ការផ្តល់តម្លៃបន្ថែមលើសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្របសម្រួលផ្នែកពាណិជ្ជកម្ម។ លើសពីនេះទៀត ក្របខ័ណ្ឌនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលដៅរួមគ្នារបស់យើង ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។ ក្នុងន័យនេះ កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាននិងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដើម្បីទាញយកសក្តានុពលពេញលេញនៃ CAFTA 3.0 សម្រាប់ជាប្រយោជន៍ដល់តំបន់របស់យើង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះថ្មីមួយ និងបានដាក់ចេញនូវ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយស្នូលដ៏សំខាន់។ កិច្ចខិតខំប្រឹងប្រែងដែលគួរឱ្យកត់សម្គាល់គិតមកទល់ពេលនេះ រួមមាន៖ ការដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX), ការពង្រីកយ៉ាងឆាប់រហ័សនូវសេវាកម្មអាជីវកម្មអនឡាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM), ការធ្វើបរិវត្តកម្មឌីជីថលនៃនីតិវិធីពន្ធដារនិងគយ, ការអនុវត្តប្រព័ន្ធទូទាត់ឌីជីថល «បាគង» ដែលជាប្រព័ន្ធទូទាត់អេឡិចត្រូនិកទំនើប និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាច្រើនទៀតដែលកំពុងជំរុញបរិយាបន្ន និងប្រសិទ្ធភាពហិរញ្ញវត្ថុ។ លើសពីនេះ ច្បាប់ស្ដីពីវិនិយោគកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុត ក្នុងវិស័យឧស្សាហកម្ម និងវិស័យពាក់ព័ន្ធនានា តាមរយៈការផ្តល់នូវការលើកទឹកចិត្តដែលមានភាពទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីជំរុញកំណើនឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងវិស័យឌីជីថល។ ទន្ទឹមនេះ កម្ពុជាក៏បានចាប់យកនូវបញ្ញាឌីជីថល ជាពិសេសបញ្ញាសិប្បនិមិត្ត (AI) ដែលឥទ្ធិពលរបស់វាលាតសន្ធឹងហួសពីវិស័យបច្ចេកវិទ្យា ដើម្បីធ្វើបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចទាំងមូល តាមរយៈ

ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាតិ, ការពង្រីក

បណ្តាញខ្សែកាបអុបទិក, និងការត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការសេវាកម្ម 5G ។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តយ៉ាងមុតមាំចំពោះវិនិយោគិនទាំងអស់ ឱ្យចាប់យកកាលានុវត្តភាពទាំងអស់នេះជាមួយកម្ពុជា ដើម្បីអាចដើរតួនាទីនៅក្នុងការកសាងសង្គមឌីជីថលកម្ពុជាមួយដ៏ទំនើប៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm