ខេត្ត​ព្រះសីហនុ​ក្រើន​រំលឹក​សាធារណជន និង​សមត្ថកិច្ច​ឱ្យ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ

2022/01/27 10:04:54 pm        240

ព្រះសីហនុ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំលឹក​ទៅ​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ឱ្យ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។

ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ហាម​ឃាត់​នូវ​សកម្មភាព​មួយ​ចំនួន ដូចជា ការ​ដាក់​លក់​​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ដោយ​ថា ធាតុ​ផ្ទុះ​ទាំង​នោះ​អាច​បង្ក​ជា​អគ្គិភ័យ​ជា​យថា​ហេតុ។

រដ្ឋបាល​ខេត្ត​នេះ ក៏​ហាម​ឃាត់​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទផង​ដែរ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៣១ ខែ​មករា រហូត​ដល់​ថ្ងៃទី​០២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ខណៈ​ដែល​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​អំពី​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ណែនាំ​ផង​ដែរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​កង​កម្លាំង​ប្រដាប់​អាវុធ ឱ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នានា ជាពិសេស​គ្រោះ​អគ្គិភ័យ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​នេះ។

រដ្ឋបាល​ខេត្ត​មួយ​នេះ ក៏​បាន​ក្រើន​រំលឹក​ទៅ​នគរបាល​ឱ្យ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ទប់​ស្កាត់​ការ​បើក​បរ​ទាំង​ស្រវឹង និង​លើសល្បឿន​កំណត់ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ចិន និង​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ពួកគេ​​ចាប់​ពី​ថ្ងៃទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm