ឧត្តមសេនីយ៍ឯក ឡាំង អូណា៖ កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​រួម​ចំណែក​ក្នុង​បេសកកម្ម នៃ​ការ​ការពារបូរណភាពទឹកដី

2025/09/17 10:50:25 pm        670

ឧត្ដមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ បានលើកឡើងថា កង​ពល​តូច​ដឹក​ជញ្ជូនលេខ៩៩ គឺជាមូលដ្ឋានដ៏សំខាន់ ដោយបានរួមចំណែកយ៉ាងសកម្ម ក្នុង​កិច្ច​ការពារ​នូវ​អធិបតេយ្យ និងបូរណភាពទឹកដី រួមទាំងបាន​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្រ្គោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​​គ្រោះធម្មជាតិនានាដើម។

ក្នុងឱកាសអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និ​ង​សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​ការងាររដ្ឋបាលជំនាន់ទី៤ និងជំនាន់ទី៥ ចុះកម្មសិក្សាឈ្វេងយល់ពីរចនាសម្ព័ន្ធ​ តួនាទី​ភារកិច្ច​​របស់កងពលតូចដឹកជញ្ជូនលេខ ៩៩ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក​ឧត្តម​សេនីយ៍​ឯក ឡាំង អូណា បានលើកឡើងថា ស្របពេលដែលប្រទេសជាតិយើង ទទួល​រង​នូវ​ការ​ឈ្លាន​ពាន​ពី​បរទេស តួនាទីរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ គឺពិតជាមានសារៈសំខាន់ តាម​រយៈការផ្គត់ផ្គង់ផ្នែកដឹកជញ្ជូន និងគាំទ្រគ្រប់យុទ្ធសាស្ត្រនៃកិច្ចការពារជាតិ។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កងពលតូចដឹកជញ្ជូនលេខ៩៩ ជាមូលដ្ឋានដ៏សំខាន់ រួមចំណែកក្នុង​បេសកកម្ម នៃ​ការ​ការពារ​អធិបតេយ្យ បូរណភាពទឹកដី។

ឧត្តមសេនីយ៍ឯក ឡាំង អូណា បានបន្ថែមទៀតថា ជម្លោះព្រំដែនកម្ពុជា-ថៃ ពិតមែនមាន​រយៈ​ពេល​ខ្លី ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលធ្វើឱ្យខ្មែរយើងចងចាំ និង​មិន​អាច​បំភ្លេច​បាន​ឡើយ​។ ការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃកន្លងមកនេះ វាបានបង្កនូវវិនាសកម្មយ៉ាងធំធេង និងធ្ងន់ធ្ងរ​បំផុត​លើ​ដែន​អធិបតេយ្យរបស់កម្ពុជា ពិសេសមកលើប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់​ធំ និងប្រាសាតាក្របី រួមជាមួយវត្តអារាម ផ្ទះសម្បែង ព្រមទាំង​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ស្លូត​​ត្រង់ ដែលរស់នៅតាមបន្ទាត់ព្រំដែនផងដែរ។

លោកឧត្តមសេនីយ៍ បានលើកឡើងទៀតថា សង្រ្គាមបាន​បង្ក​ផល​លំបា​ក​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ដែលរស់នៅតាមបបន្ទាត់ព្រំដែន។ លោកបន្តថា បើទោះបីការប្រយុទ្ធគ្នាបានបញ្ចប់ តាម​រយៈ​កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ីក្ដី បញ្ហាជាច្រើននៅតែបន្តកើតមាន ដោយការធ្វើទុកបុកម្នេញរបស់កងទ័ពថៃ មក​លើក​ម្ពុជា តាមរយៈសកម្មភាពប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ រាយរបងលួស ដាក់កង់ឡាន នៅ​តាមភូមិខ្មែរជាប់ព្រំដែន និងការផ្សព្វផ្សាយព័ត៌មានមិនពិត ពិសេសការថ្លែងសារញុះញុង របស់​មេទ័ពថៃនេះតែម្ដង។

ទាក់​ទង​នឹងការចុះកម្មសិក្សាឈ្វេងយល់អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច​របស់​កង​ពលតូច​ដឹក​ជញ្ជូន​លេខ​៩៩នេះ លោកឧត្តមសេនីយ៍ឯក ឡាំ អូណាបានលើកឡើងថា ជាកម្មវិធីដ៏​មាន​សារៈ​សំខាន់​ ដែលផ្តល់ឱកាសឲ្យសិក្ខាកាមយើងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ហើយ​វា​មិន​ត្រឹម​តែបំពេញបន្ថែមទៅលើការសិក្សានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែវាជា​ការ​បញ្ចូល​គ្នា​រវាង​ការ​សិក្សា​ផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្តែង។

បើតាមលោក​ឧត្តមសេនីយ៍ ហ៊ុល វណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពល​តូច​ដឹក​ជញ្ជូន​លេខ៩៩ បានឲ្យដឹងថា ដោយមានការជួយជ្រោគជ្រែង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អង្គភាពមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពី​កង​អ​នុ​សេនា​ធំ​ដឹកជញ្ជូន មកជាកងពលតូចដឹកជញ្ជូន ដែលដំបូងអង្គភាពមានរថយន្តត្រឹមតែ ៥គ្រឿង អ្នក​បើកបរ ៣៨នាក់ ទ័ព១០៧នាក់ប៉ុណ្ណោះ លុះដល់ឆ្នាំ២០១០ បាន​បង្កើត​ទៅ​ជា​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩។ បច្ចុប្បន្ននេះ អង្គភាពមាន ៨ ការិយាល័យ.១គិលានដ្ឋាន. ១យានដ្ឋាន​ជួស​ជុល​រថយន្ត . ៣ វរសេនាតូច.និង៤កងអនុសេនាធំចំណុះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm