អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ ស្នើមន្ត្រីខេត្តកំពង់ឆ្នាំង ត្រូវគោរពច្បាប់ កុំគោរពបុគ្គល នាំទុក្ខដល់រាស្ត្រ

2025/09/17 10:53:41 pm        229

កំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង និងក្រុមការងារ នៃមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ បានស្នើមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវនាំគ្នាគោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បាប់ នាំទុក្ខដល់រាស្ត្រ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម អ៊ឹម សុផាន មានប្រសាសន៍ថា ឯកឧត្តមចុះមកធ្វើអធិការកិច្ចក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ គឺធ្វើអធិការកិច្ចលើភាពយឺតយ៉ាវ នៃសំណុំរឿង បញ្ហានីតិវិធី (បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យសំណុំរឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមការងារបានអធិការកិច្ចទៅលើពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយពិនិត្យលើសាលក្រម សាលដីការ ការឃុំខ្លួនលើស អ្នកទោសអនីតិជន អ្នកទោសជាស្ត្រីមានកូននៅជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និងស្ថានភាពអ្នកទោស។ ក្រុមការងារក៏បានដំណើរការអធិការកិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើបញ្ហាប្រឈម និងដំណោះស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួន។

​ឯកឧត្តម ឯក ស៊ុនរស្មី បានថ្លែងបន្តថា រយៈពេលកន្លងមកនេះ ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ ក្នុងខេត្តកំពង់ឆ្នាំង គឺមាននគរបាលយុត្តិធម៌មួយចំនួនមិនទាន់អនុវត្តបានត្រឹមត្រូវ តាមមាត្រា៨៩ នៅក្នុងក្រមនីតិវិធីឡើយ ក៏ប៉ុន្តែ មួយរយៈពេលក្រោយមកនេះ ឃើញថាមានការគោរពច្បាប់បានច្រើនឡើងវិញគួរឱ្យកត់សម្គាល់ និងនៅមួយចំនួនតូចមិនទាន់ធ្វើបាន ១០០%នៅឡើយ។ ឯកឧត្តមចង់ឱ្យនគរបាលយុត្តិធម៌ គោរពច្បាប់ទាំងអស់គ្នា ដើម្បីកុំឱ្យមានការខុសឆ្គងក្នុងពេលអនុវត្តការងារ៕

អត្ថបទ៖ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm