កម្ពុជាស្នើរដល់ប្រទេសឆែក អនុវត្តកិច្ចព្រមព្រៀងលើវិស័យរ៉ែឡើងវិញ បន្ទាប់ពី​អាក់ខាន​ដោយ​សារកូវីដ

2022/01/27 10:22:49 pm        797

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យរ៉ែ, ការស្រាវជ្រាវភូគព្ភសាស្រ្ត និងជំនួយផ្នែកបច្ចេកទេសវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម បន្តអនុវត្តកិច្ចព្រមព្រៀងឡើងវិញ បន្ទាប់ពីមានការអាក់ខាន នៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងជំនួបពិក្សាការងារ​ជា​មួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា នៅថ្ងៃទី ២៦ ខែមករានេះថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងរ៉ែ និថាមពល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ស្តីពី“កិច្ចសហប្រតិបត្តិការវិស័យរ៉ែ លើការស្រាវជ្រាវភូគព្ភសាស្រ្ត ការធ្វើឧស្សាហកម្មរ៉ែ និង​ការ​ប្រើប្រាស់ធនធានរ៉ែ ដែលគិតគូពីបញ្ហាបរិស្ថាន និងជំនួយផ្នែកបច្ចេកទេសលើការ​វាយ​តម្លៃ​ផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម”។

ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះឡើងវិញ ដើម្បីបន្តការអនុវត្ត​តាម​ចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ​បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាលដាល​នៃ​រោគរាតត្បាតជម្ងឺកូវីដ ១៩ ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ, ឯកឧត្តម ស៊ុយ សែម បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យថាមពល ដែលមកដល់ពេលនេះ កម្ពុជាបានកំពុងរៀបចំផែនការ​មេ​អភិវឌ្ឍន៍ថាមពលថ្មីឆ្នាំ ២០២២-២០៤០ ក្នុងនោះចំណុចសំខាន់ដែល កម្ពុជា កំពុងអនុវត្ត គឺ​ការបង្កើនសមាមាត្រនៃប្រភពថាមពលស្អាត​ ក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ ​គោលដៅបរិស្ថាន ​នឹងការយកចិត្តទុកដាក់បំពេញតម្រូវការ នៃកំណើន​សេចក្តីត្រូវការប្រើប្រាស់ថាមពលនាពេលអនាគតឱ្យបានគ្រប់គ្រាន់ ការធានាសន្តិសុខ​ថាមពល​ដែល​អាច​ទុក​ចិត្តបាន ​និង​មាន​តម្លៃ​សមរម្យ​ព្រមទាំង​លើកទឹកចិត្ត​ការ​ប្រើ​ប្រាស់​ធនធាន​ថាមពល ក្នុង​ស្រុក​ជា​ដើម ។ ​

ចំណែក​កត្តា​សំខាន់​មួយទៀត ​ចំពោះ​អាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ធៀបទៅ​នឹង​សេណារី​យ៉ូចាស់ ​តាម​ទម្លាប់​ដែល​កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​ពីមុនមក គឺ​នឹងបន្ថយអាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ ធៀប​ទៅ​នឹងការអភិវឌ្ឍ តាម​ទម្លាប់ចាស់ ។

សូមបញ្ជាក់ថា៖ នៅក្នុង​ជំនួប​រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល​ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក​ប្រចាំកម្ពុជា ​ដោយភាគីទាំងពីរ​ បេ្តជ្ញា​បន្តពង្រឹង និង​ពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងវិស័យ ​ថាមពល នាពេលខាង​មុខ​បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm