សេចក្ដីរាយការណ៍៖ ចិនប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឲ្យបញ្ឈប់ការទិញបន្ទះឈីប AI របស់ Nvidia

2025/09/18 12:54:16 am        91

សារព័ត៌មាន Financial Times នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានរាយការណ៍ថា និយតករអ៊ីនធឺណិតរបស់ប្រទេសចិន បានណែនាំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗបញ្ឈប់ការទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុន Nvidia និងលុបចោលការបញ្ជាទិញដែលមានស្រាប់ ដែលជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ បានធ្លាក់ចុះ ១ភាគរយ អំឡុងការជួញដូរមុនចូលទីផ្សារ។ រដ្ឋបាលអាមេរិកជាបន្តបន្ទាប់ បានរឹតបន្តឹងលទ្ធភាពចូលប្រើរបស់ប្រទេសចិន ចំពោះបន្ទះឈីបកម្រិតខ្ពស់ ដែលជំរុញឲ្យទីក្រុងប៉េកាំងដាក់សម្ពាធលើក្រុមហ៊ុនក្នុងស្រុក ឲ្យងាកចេញពីអ្នកផ្គត់ផ្គង់របស់អាមេរិក ដោយផ្ដល់ប៉ះពាល់ក្រុមហ៊ុននាំគេក្នុងឧស្សាហកម្មនេះ ដូចជា Nvidia នេះជាដើម។

ចំណាត់ការឲ្យបញ្ឈប់នេះកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បានចោទប្រកាន់ក្រុមហ៊ុននេះថា បានរំលោភលើច្បាប់ប្រឆាំងភាពផ្តាច់មុខរបស់ខ្លួន ដែលជាការផ្ទុះឡើងនូវជម្លោះចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

ដោយដកស្រង់សម្ដីមនុស្ស ៣នាក់ដែលដឹងអំពីបញ្ហានេះ សេចក្ដីរាយការណ៍បានបញ្ជាក់ថា រដ្ឋបាល Cyberspace នៃប្រទេសចិន (CAC) បានណែនាំក្រុមហ៊ុននានា ក្នុងនោះមានរួមទាំង ByteDance និង Alibaba ផងដែរ នៅក្នុងសប្តាហ៍នេះ ឲ្យបញ្ចប់ការធ្វើតេស្ត និងបញ្ជាទិញបន្ទះឈីប RTX Pro 6000D។

សេចក្ដីរាយការណ៍បានបន្ថែមថា ការហាមឃាត់ថ្មី គឺតឹងតែងជាងការណែនាំមុនរបស់និយតករ ដែលផ្តោតលើបន្ទះឈីប H20 ដែលជាជំនាន់មុននៃបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ដែលត្រូវបានផលិតឡើងសម្រាប់តែប្រទេសចិន។ ទាំងក្រុមហ៊ុន Nvidia, Alibaba និង Bytedance មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm