រដ្ឋមន្រ្តីសុខាភិបាល «សុវត្ថិភាពអ្នកជំងឺ ត្រូវមានចាប់ផ្តើមតាំងពីថ្ងៃដំបូង! យើងរួបរួមគ្នា ដើម្បីធានាថាមាតា ទារក និងកុមារ គ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព!»

2025/09/18 01:49:22 am        123

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញក្នុងពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ទារកទើបនឹងកើត និងកុមារគ្រប់រូប» (Safe Care for Every Newborn and Every Child)។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពកុមារ ទារកទើបនឹងកើត និងមាតា ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (សុខភាពល្អ និងសុខុមាលភាព ដោយកំណត់គោលបំណង "នៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ")។ ដោយសុវត្ថិភាពគឺជាអ្វីដែលអាចចៀសវាងបាន ការពារបាន សម្រួលបានពុំឱ្យកើតមានជាញឹកញាប់ និងកាត់បន្ថយដំណើរការមិនចាំបាច់ដែលបង្កឱ្យមានភាពខុសឆ្គង។ ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ត្រូវបានបង្កើតឡើងដោយសន្និបាតសុខភាពពិភពលោក (World Health Assembly) ក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងសកម្មភាពនៃសុវត្ថិភាពអ្នកជំងឺ។ ការប្រារព្ធទិវានៅថ្ងៃនេះ ក្រោមពាក្យស្លោក «សុវត្ថិភាពអ្នកជំងឺត្រូវមាន ចាប់ផ្តើមតាំងពីថ្ងៃដំបូង!» ដើម្បីពង្រឹងសុវត្ថិភាព ក្នុងពេលសម្រាលកូន ការថែទាំក្រោយសម្រាល ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ ការការពារការចម្លងមេរោគ និងការរកឃើញបញ្ហាគ្លីនិកឱ្យបានទាន់ពេល។ 

ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាពជាបន្តបន្ទាប់ គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលសុខភាពប្រកបដោយសមធម៌។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនដល់អង្គពិធីទាំងមូល ដើម្បីជាមាគ៌ាសម្រាប់អនុវត្ត ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ។ 

ជាទីបញ្ជប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ប្រទេសជប៉ុនក្នុងការគាំទ្រ វិស័យសុខាភិបាលកម្ពុជា ជាពិសេសការជួយទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង និងការគាំទ្ររបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមគ្នាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        159
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm