អេស្ប៉ាញចាប់ខ្លួនមនុស្ស ១៩នាក់ ពីបទសម្លាប់ជនអន្តោប្រវេសន៍ ពេលធ្វើដំណើរនៅអាត្លង់ទិក

2025/09/18 01:50:49 am        69

នគរបាលអេស្ប៉ាញ នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស ១៩នាក់ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងការធ្វើទារុណកម្ម នៅលើទូក ចំពោះជនអន្តោប្រវេសន៍ដែលធ្វើដំណើរពីប្រទេសសេណេហ្គាល់ទៅកាន់ប្រជុំកោះ Canary ជាទីដែលមនុស្សយ៉ាងហោចណាស់ ៥០នាក់ បានបាត់ខ្លួន។

នគរបាលជាតិអេស្ប៉ាញ បានប្រាប់ថា នាវាធ្វើអំពីឈើនេះ ត្រូវបានជួយសង្គ្រោះពេលអណ្តែតនៅភាគខាងត្បូងនៃកោះ Gran Canaria ក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី២៤ ខែសីហា ដោយមានអ្នកនៅរស់រានមានជីវិតចំនួន ២៤៨នាក់ នៅលើនោះ។

អាជ្ញាធរជឿថា ទូកដំបូងឡើយផ្ទុកមនុស្សប្រហែល ៣០០នាក់ ហើយភាគច្រើននៃអ្នកបាត់ខ្លួនត្រូវបានគេសន្មត់ថា ត្រូវបានទម្លាក់ពីលើនាវានោះ ក្នុងអំឡុងពេលធ្វើដំណើររយៈពេល ១១ថ្ងៃ។

នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករួចជីវិត បានប្រាប់អ្នកស៊ើបអង្កេតថា អ្នករួមដំណើរជាច្រើននាក់ បានចាប់ផ្តើម «វាយប្រហារមនុស្សរាប់សិបនាក់ វាយដំ និងធ្វើបាបពួកគេតាមវិធីផ្សេងៗ»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ក្នុងករណីខ្លះ ពួកគេបានបោះជនអន្តោប្រវេសន៍ទាំងរស់ចូលទៅក្នុងសមុទ្រ ហើយបានបដិសេធមិនជួយសង្គ្រោះអ្នកដែលធ្លាក់ដោយចៃដន្យ»។

ការសម្លាប់ខ្លះត្រូវបានគេគិតថា ជាប់ទាក់ទងនឹងអបិយជំនឿ ដោយជនរងគ្រោះត្រូវបានចោទប្រកាន់ថា ជា «មេធ្មប់» ដែលត្រូវបានចាត់ទុកថា ជាដើមហេតុនាំឲ្យខូចម៉ាស៊ីន កង្វះអាហារ ឬមានព្យុះ។ អ្នកផ្សេងទៀតត្រូវបានគេប្រាប់ថា ត្រូវបានសម្លាប់ដោយសារតវ៉ាពីលក្ខខណ្ឌអាក្រក់ នៅលើទូក។

ជនសង្ស័យទាំង ១៩នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ដោយប្រឈមនឹងការចោទប្រកាន់ពីបទដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ឃាតកម្ម វាយដំ និងធ្វើទារុណកម្ម៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm