EU៖ ការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា និងសមយុទ្ធយោធា រារាំងទំនាក់ទំនងកាន់តែជិតស្និទ្ធ

2025/09/18 02:56:14 am        98

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានលើកឡើងថា ការចូលរួមរបស់ឥណ្ឌា ក្នុងសមយុទ្ធយោធាជាមួយទីក្រុងមូស្គូ និងការទិញប្រេងពីរុស្ស៊ី «ក្លាយជាឧបសគ្គក្នុងដំណើរផ្លូវនៃទំនាក់ទំនងកាន់តែជិតស្និទ្ធ» ជាមួយប្លុក។

លោកស្រី Kallas បាននិយាយថា «នៅទីបំផុត ភាពជាដៃគូរបស់យើង គឺមិនត្រឹមតែពាក់ព័ន្ធនឹងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការការពារសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ផងដែរ» ខណៈដែលលោកស្រីបានប្រកាសពីយុទ្ធសាស្ត្ររបស់ប្លុក ដើម្បីពង្រឹងទំនាក់ទំនង រវាង EU និងឥណ្ឌា។

គួរបញ្ជាក់ថា រួមជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូផ្សេងទៀត ដែលរួមមានទាំងអ៊ីរ៉ង់ផងដែរ ឥណ្ឌាបានចូលរួមក្នុងសមយុទ្ធរួមឈ្មោះ Zapad របស់រុស្ស៊ីជាមួយបេឡារុស ក្នុងខែនេះ ជាផ្នែកមួយដែលបានធ្វើឡើងនៅជិតព្រំដែនរបស់ប្រទេសសមាជិកអង្គការណាតូ។

លោកស្រី Kallas បានបញ្ជាក់ថា៖ «ជុំវិញការចូលរួមក្នុងសមយុទ្ធយោធា និងការទិញប្រេង ទាំងនេះគឺជាឧបសគ្គ ចំពោះកិច្ចសហប្រតិបត្តិការរបស់យើង នៅពេលនិយាយអំពីការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ»។

យ៉ាងណាក្ដី ទោះបីជាមានការមិនចុះសម្រុងគ្នាលើបញ្ហារុស្ស៊ីក៏ដោយ ក៏ EU និងឥណ្ឌាកំពុងធ្វើការ ដើម្បីបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២៥ ចំពេលមានភាពតានតឹងដោយផ្ទាល់របស់ទីក្រុងញូវដេលីជាមួយទីក្រុងវ៉ាស៊ីនតោន។

ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា មានភាពតានតឹង ចាប់តាំងពីប្រធានាធិបតី លោក Donald Trump បានដំឡើងពន្ធលើការនាំចេញភាគច្រើនរបស់ឥណ្ឌាដល់ ៥០ភាគរយកាលពីខែមុន ជាពន្ធទណ្ឌកម្ម ចំពោះការបន្តទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលី៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm