តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយ ក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់

2025/09/18 05:40:01 am        214

នៅវេលាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់។

ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តឃុំខ្លួនទាហាន ដែលត្រូវបានចាប់ខ្លួនក្នុងឯកសណ្ឋានដោយប្រទេសថៃ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា។ ស្ថានភាពឈ្លើយសឹករបស់ពួកគាត់ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវទីបី។ មាត្រា ១១៨ តម្រូវឱ្យមានការដោះលែងនិងមាតុភូមិនិវត្តន៍ "ដោយគ្មានការពន្យារពេលបន្ទាប់ពីការបញ្ឈប់នៃអរិភាពសកម្ម"។

ការបន្តឃុំឃាំងណាមួយ ទោះបីក្រោមលេសនៃការសួរចម្លើយ ឬការការពារអរិភាពក្នុងពេលអនាគត ត្រូវចាត់ទុកថាជាការបង្ខាំងដោយខុសច្បាប់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញា ដែលមិនត្រឹមតែតម្រូវឱ្យមានការទទួលខុសត្រូវអន្តរជាតិរបស់រដ្ឋដែលកំពុងធ្វើការឃុំខ្លួននោះទេ តែក៏តម្រូវឱ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលក្រោមលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ការការពារដែលត្រូវធ្វើឡើងចំពោះអ្នកឈ្លើយសឹកមិនមែនបញ្ចប់ត្រឹមតែការព្យាបាលដោយមនុស្សធម៌ក្នុងអំឡុងពេលឃុំខ្លួននោះទេ តែក៏រួមបញ្ចូលការដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។

ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យក្រុមប្រឹក្សាប្រឹក្សាសិទ្ធិមនុស្ស និងក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្តប្រកាន់ភា្ជប់នូវគោលការណ៍ទាំងនេះ និងទាមទារឱ្យដោះលែងទាហានដែលជាប់ឃុំទាំង១៨ ជាបន្ទាន់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm