ប្រធានរដ្ឋសភាកម្ពុជា និងអាស៊ែបៃហ្សង់ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

2025/09/18 03:53:48 pm        221

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឆ្លៀតពេលជួបពិភាក្សាការងារជាមួយ លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ នារសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥ ។

សម្តេចរដ្ឋសភាធិបតី និងជំទាវប្រធានរដ្ឋសភា មានក្តីរីករាយជាអនេក ដែលបានជួបពិភាក្សាការងារជាមួយគ្នាសាជាថ្មីម្តងទៀត ។សម្តេចបាន ចាត់ទុកជំនួបនាឱកាសនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយថ្មីថែមទៀតសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិទាំងនីតិប្រតិបត្តិ និងជាការឆ្លុះបញ្ចាំងពីការអនុវត្តនូវអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរ ចំពោះតួនាទីដឹកនាំរបស់អាស៊ែបៃហ្សង់ ដែលបានជួយសម្របសម្រួលបណ្ដាញសភាចលនាមិនចូលបក្សសម្ព័ន្ធ ដែលកំពុងទទួលបានការគំាទ្រនិងចូលរួមកាន់តែសកម្មឡើង។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល ឈរលើភាពស្មោះត្រង់ យោគយល់និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទំាងសម្តេចនិងលោកជំទាវសាហ៊ីបា ហ្គាហ្វារ៉ូវ៉ា យល់ស្របថាប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើន ដែលត្រូវអនុវត្តពង្រឹងពង្រីកបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំជាដើម។ 

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្នើសម្តេចជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មឡើងរវាងក្រុមមិត្តភាព គណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទំាងពីរ។ លោកជំទាវប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេស អាស៊ែបៃហ្សង់ នាពេលខាងមុននេះ។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញរបស់លោកជំទាវប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ការខកខានមិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នាពេលកន្លងមកនោះ ក៏ដោយសារកម្ពុជា កំពុងស្ថិតនៅស្ថានភាពដ៏លំបាកមួយ គឺកំពុងរងនូវជម្លោះព្រំដែនជាមួយប្រទេសថៃ។ សម្តេចបានជម្រាបប្រទេសជាមិត្តថា កម្ពុជាស្រលាញ់សន្តិភាព និងមិនចង់ឃើញ មិនចង់ឮ ឬចង់ជួបសង្រ្គាមនោះឡើយ ដោយសារអតីតកាលកម្ពុជា បានរងគ្រោះពីសង្រ្គាមជាងបីទសវត្សរ៍មកហើយ។ កម្ពុជាស្គាល់ពីទុក្ខលំបាកនិងសោកនាដកម្មពីសង្រ្គាមយ៉ាងច្បាស់ ដូច្នេះបានប្តេជ្ញាចិត្តយ៉ាងមោះមុត និងឆន្ទៈខ្ពស់ក្នុងការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលសម្រេចបាននៅទីក្រុងកូឡាឡាំពួកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងត្រូវបានដាក់ពង្រាយនាពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង និងស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ថៃ។ 

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្តាប់ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដោយយកចិត្តទុកដាក់ជាទីបំផុត។ លោកជំទាវបានយល់ពីអារម្មណ៍របស់សម្តេចប្រធានរដ្ឋសភា និងអារម្មណ៍របស់ពលរដ្ឋខ្មែរ។ លោកជំទាវប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាស៊ែបៃហ្សង់ ក៏ធ្លាប់បានឆ្លងកាត់បទពិសោធន៍ស្រដៀងនឹងកម្ពុជានេះដែរ។ ជាការពិត សង្រ្គាមបានបង្កទុក្ខលំបាកនិងវិនាសកម្មច្រើនណាស់ ពិសេសផលលំបាកធ្លាក់ទៅលើស្រ្តីនិងកុមារដែលជាជនងាយរងគ្រោះ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាថា នៅក្នុងស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់កាន់តែចុះខ្សោយទៅ វាពិតជាមានសារៈសំខាន់ ក្នុងការស្តារ និងបណ្តុះស្មារតីនៃកិច្ចសហប្រតិបត្តិការសាកលឱ្យរស់ឡើងវិញ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        59
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm