ក្រុមហ៊ុន​ធំ​បី​នៅ​កម្ពុជា ចុះហត្ថលេខា​រួមគ្នា​ ដើម្បី​ពង្រឹង​ភាព​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​រឹងមាំ​

2022/01/27 11:55:07 pm        717

​ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែល​មាន​ពាណិជ្ជកម្ម​ក្នុង​វិស័យ​លក់រាយ​និង​ផ្សារ​ទំនើប​ជីប ម៉ុង បាន​ចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន មីង​វួ​យ គ្រុប និង​ក្រុមហ៊ុន ស៊ី​ប៊ី​អ​អ៊ី (CBRE) ក្នុង​គោលបំណង ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ដៃគូ​ពាណិជ្ជកម្ម​អោយ​កាន់តែ​រឹងមាំ​។

​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា កាលពី​រសៀល​ថ្ងៃទី​២៦ មករា ឆ្នាំ​២០២២​កន្លងទៅ លោក Arnaud Dufresne អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​ឲ្យ​ដឹង​ថា នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​រីកចម្រើន​រួមគ្នា ហើយ​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​កាន់តែ​រឹងមាំ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​បើក​ដំណើរការ​ផ្សារ​ទំនើប​ជាច្រើន ដូចជា​ផ្សារ​ទំនើប ជីបម៉ុង ណូ​រ៉ូ ម៉​ល​, ផ្សារ​ទំនើប ជីបម៉ុង សែន​សុខ​, និង ជីបម៉ុង បាក់​ទូក សេន​ធើ ដែល​ធ្វើ​ឲ្យ​វិស័យ​លក់រាយ​កាន់តែ​សម្បូរបែប និង​ទំនើប ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​សូម​បញ្ជាក់ថា មីង​វួ​យ គ្រុប ជា​ក្រុមហ៊ុន​មានមុខ​ជំនួញ​ចម្រុះ​លើ​វិស័យ​ម៉ូត​, គ្រឿង​សង្ហា​រឹម​, ម្ហូបអាហារ និង​កម្សាន្ត​ជាដើម​។ ដោយឡែក ក្រុមហ៊ុន ស៊ី​ប៊ី​អ​អ៊ី ជា​ក្រុមហ៊ុន​អន្តរជាតិ ដែលមាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​បង្កើត​តាំងពី​ឆ្នាំ​២០០៨ និង​មាន​វត្ត​មាននៅ​កម្ពុជា​។

ក្រុមហ៊ុន​នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល រួម​ទាំង​ប្រឹក្សា​យុទ្ធសាស្ត្រ​ជួល​អចលនទ្រព្យ ដូចជា​ការិយាល័យ​សម្រាប់​ជួល នៅ​អគារ Chip Mong Tower និងក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm